តុលាការនឹងនាំខ្លួនលោក អ៊ុំ សំអាន ពីពន្ធនាគារទៅបំភ្លឺនៅថ្ងៃស្អែក

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ​ សំអាន

មេធាវីមួយរូបដែលការពារក្តីឲ្យជនត្រូវចោទជាតំណាងរាស្ត្របក្សប្រឆាំង អះអាងថាតុលាការបានចេញដីកាបង្គាប់ឲ្យនាំខ្លួនកូនក្តីលោក គឺលោក អ៊ុំ សំអាន ទៅបំភ្លឺនៅព្រឹកថ្ងៃពុធស្អែកនេះ ដើម្បីសួរដេញដោលរឿងរិះគន់រដ្ឋាភិបាលពីបញ្ហាព្រំដែន។

លោក អ៊ុំ សំអាន ជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាប ត្រូវអាជ្ញាធរចាប់ខ្លួននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ទាំងមានអភ័យឯកសិទ្ធិសភា ចោទថាបានប្រព្រឹត្តបទល្មើសជាក់ស្តែងទាក់ទិននឹងការរិះគន់រដ្ឋាភិបាលថាបានប្រើផែនទីក្លែងក្លាយបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីមួយផ្នែកទៀត។

មេធាវីការពារក្តីមួយរូបគឺលោក ជូង ជូងី ឲ្យVODដឹងនៅថ្ងៃទី២៤ខែឧសភានេះថាសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យនាំខ្លួនកូនក្តីលោក គឺលោក អ៊ុំ សំអាន ពីពន្ធនាគារព្រៃសមកសាកសួរនៅថ្ងៃទី២៥ខែឧសភា វេលាម៉ោង៨ព្រឹកស្អែកនេះ។

លោក ជូង ជូងី ឲ្យដឹងទៀតថាមេធាវី៣មានរូបមានរូបលោក លោក សំ សុគង់ និងលោក ហែម សុជាតិ នឹងចូលការពារលោក អ៊ុំ សំអាន ក្នុងដំណាក់កាលចៅក្រមស៊ើបសួរនៅថ្ងៃស្អែកនេះ។

ការចាប់ខ្លួនតំណាងរាស្ត្របក្សប្រឆាំង លោក អ៊ុំ សំអាន រដ្ឋាភិបាលអះអាងថាជាបទល្មើសជាក់ស្តែង ប៉ុន្តែក្រុមអ្នកតំណាងរាស្ត្របក្សប្រឆាំងនិងអ្នកច្បាប់មួយចំនួនបានរិះគន់ថាការចាប់ខ្លួនលោក អ៊ុំ សំអាន នោះបានរំលោភរដ្ឋធម្មនុញ្ញមាត្រា៨០ដែលចែងពីអភ័យឯកសិទ្ធិ របស់អ្នកតំណាងរាស្ត្រ។

គួបញ្ជាក់ថាសមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ីម្នាក់ទៀតគឺលោក ហុង សុខហួរ ដែលរិះគន់រឿងព្រំដែន ក៏តុលាការបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសដែរ ដោយសារសាលាឧទ្ធរណ៍ច្រានចោលការសុំនៅក្រៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ