អង់គ្លេសប្រឈមការវាយប្រហារភេរវកម្មនៅកន្លែងផ្សេងៗទៀត

នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ធាសា មេ បានព្រមាននៅថ្ងៃអង្គារម្សិលមិញថា តំបន់ផ្សេងៗទៀតកំពុងប្រឈមការវាយប្រហារបោកគ្រាប់បែកអត្តឃាត ហើយពេលនេះលោកស្រី​បានបន្ថែមកម្លាំងទាហាននៅតាមតំបន់ដែលងាយរងគ្រោះទាំងនោះ។​

ការព្រមាននេះធ្វើឡើងភ្លាមក្រោយពេលហេតុការណ៍ វាយប្រហារគ្រាប់បែកអត្តឃាត នៅកន្លែងប្រគំតន្ត្រី នៅក្រុង Manchester បណ្តាលឲ្យសម្លាប់អស់មនុស្ស២២នាក់ និងជាច្រើនទៀតរងរបួស។​

ការប្រកាសារព្រមានរបស់នាយករដ្ឋមន្ត្រីនេះធ្វើឡើងបន្ទាប់ពី ឈ្មោះ​ Salman Abedi អាយុ២២ឆ្នាំជនជាតិអង់គ្លេសដើមកំណើត លីប៊ី បានរៀបចំវាយប្រហារកាលពីយប់ថ្ងៃចន្ទ ដែលក្នុងនោះជនរងគ្រោះរាប់បញ្ជូលទាំងកុមារីអាយុ៨ឆ្នាំម្នាក់ផងដែរ។​

លោកស្រី មេ បញ្ជាក់ថា សកម្មភាពទំនាក់ទំនងនៃការវាយប្រហារនេះគឺមិនអាចធ្វេសប្រហែសបាននោះទេ។​ លោកស្រី​ បញ្ជាឲ្យទាហានចេញមុខការងារតាមដងផ្លូវបន្ថែមដើម្បីជួយដល់កម្លាំងនគរបាល ដើម្បីទប់ស្កាត់ការវាយប្រហារផ្សេងៗកើតឡើងទៀត ដូចហេតុការណ៍វាយប្រហារនៅបារាំងកាលពីខែវិច្ឆិកាឆ្នាំ២០១៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ