CPP ស្នើវិស័យឯកជនផ្តល់ឱកាសឲ្យនិយោជិតទៅបោះឆ្នោត

គណបក្សប្រជាជនកម្ពុជា (CPP) ជំរុញដល់វិស័យឯកជន ផ្តល់ឱកាសដល់និយោជិត បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី៤ មិថុនា ខាងមុខនេះ។

សេចក្តីអំពាវនាវ កាលពីថ្ងៃទី២៣ ឧសភា ម្សិលមិញ គណបក្សប្រជាជនកម្ពុជា សូមឲ្យវិនិយោគិន និយោជក ប្រធានក្រុមហ៊ុន សហគ្រាស រោងចក្រទាំងអស់ ផ្តល់ពេលវលាសមស្របដល់និយោជិត និងបុគ្គលិករបស់ខ្លួន ដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតឃុំ-សង្កាត់ តាមមូលដ្ឋាន នីមួយៗ មានឱកាសបានទៅបោះឆ្នោត គ្រប់ៗគ្នា។

CPP ក៏ជំរុញបន្ថែម គ.ជ.ប ផ្តល់ភាពងាយស្រួលដល់កម្មករនិយោជិកដែលមកពីចម្ងាយ ឲ្យបានបោះឆ្នោតឆាប់រហ័ស ដើម្បីបានត្រឡប់ទៅកាន់កន្លែងធ្វើការវិញទាន់ពេលវេលា។

VOD នៅព្រឹកនេះ មិនអាចទាក់ទងសុំការឆ្លើយតបពីប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអ្នកនាំពាក្យក្រសួងការងារបានទេ។

​​ប៉ុន្តែកាលពីមិ្សលមិញ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា  ប្រាប់VODថា គ.ជ.ប បានពិភាក្សាជាមួយនឹងក្រសួងការងាររួចហើយពីថ្ងៃឈប់សម្រាកទៅបោះឆ្នោត ហើយលោកនឹងជម្រាបជូនឲ្យដឹងក្នុងសប្តាហ៍នេះ។

កាលពីថ្ងៃទី៩ ឧសភា ២០១៧ សហជីពការងារកម្ពុជា ក៏បានស្នើសុំ .ជ.ប សហការជាមួយក្រសួងការងារ ដោយផ្តល់ថ្ងៃឈប់សម្រាកដោយមិនកាត់ប្រាក់ឈ្នួលដល់កម្មករចំនួនពីរថ្ងៃបន្ថែមទៀត គឺថ្ងៃទី៣និងទី៥ មុននិងក្រោយថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ មិថុនា ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ