តូបអាជីវករនៅក្រុងសៀមរាបជាង១០ឆេះនៅព្រឹកនេះ

តូបអាជីវករជាង១០នៅក្បែរផ្សារសាមគ្គី ក្រុងសៀមរាប ត្រូវភ្លើងឆេះអស់ទាំងស្រុង នៅព្រឹកថ្ងៃពុធនេះ ដោយសង្ស័យឆ្លងចរន្ដអគ្គិសនី។

ឧបទ្ទវហេតុនេះ បានកើតឡើងនាម៉ោងជាង១០ព្រឹក ថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៧  តូបទាំងនោះនៅខាងក្រោយផ្សារសាមគ្គី ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ប្រជាការពារមួយរូបនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម លោក សុខ ឡេង អ្នកឃើញហេតុការណ៍នោះ ឲ្យដឹងបន្ដថា អគ្គីភ័យផ្ដើមចេញដំបូងពីតូបមួយដែលនៅជាប់គ្នាជាមួយតូបលក់គុយទាវក្នុងចំណោមជាង១០តូបនោះ រួចហើយបន្ដឆេះរាលដាលដល់តូបផ្សេងៗទៀតដែលនៅជាប់គ្នា។ ​

ករណីនេះ វីអូឌី មិនទាន់សុំបំភ្លឺពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបាន ពីចំនួនការខូចខាតនៅឡើយទេ ដោយពួកគេមិនលើកទូរស័ព្ទ។ ប៉ុន្ដែបើតាមប្រជាការពារភូមិនោះ ឲ្យដឹងថា តូបអាជីវករទាំងនោះមានចំនួន១៤តូប មានកន្លែងលក់អំពៅ តូបលក់កាហ្វេ តូបលក់គ្រឿងឡាន និងលក់អេតចាយជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ