ត្រឹមមួយថ្ងៃម្សិលមិញ ចាប់ជនសង្ស័យគ្រឿងញៀន២៦នាក់យ៉ាងតិច

យ៉ាង​ហោច​ណាស់​ជន​សង្ស័យ​​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន ២៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ត្រឹម​តែ​មួយ​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា បទ​ល្មើស​គ្រឿង​ញៀន​កើត​ឡើង​រៀង​រាល់​ថ្ងៃ។

របាយការណ៍​បង្ក្រាប​គ្រឿង​ញៀន​ដែលផ្សាយ​លើ​វេបសាយ​នគរបាល​ជាតិ បាន​បង្ហាញ​ថា បទ​ល្មើស​គ្រឿង​ញៀន ១២​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ទូទាំង​ប្រទេស កាល​ពី​ថ្ងៃម្សិលមិញ​នេះ ដោយ​ចាប់​ខ្លួន​ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន ២៦​នាក់ ក្នុង​នោះ​មាន​ទាំង​ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ ១៥​នាក់​ផង​ដែរ។

បទ​ល្មើស​គ្រឿង​ញៀន​កើត​ឡើង​រៀល​រាល់​ថ្ងៃ ដោយ​សមត្ថកិច្ច​ចាប់​ខ្លួន​មនុស្ស​មិន​តិចជាង ៨​ពាន់​នាក់​នោះ​ឡើយ គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៧​នេះ។

បញ្ហា​គ្រឿង​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​ថា ជា​ចំណុច​ខ្សោយ​​មួយ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ