មិត្តភក្តិអតីតមេដឹកនាំកូរ៉េខាងត្បូងត្រូវបានកាត់ទោសឲ្យជាប់គុក៣ឆ្នាំ

សេចក្ដី​រាយការណ៍​ បាន​ផ្សាយ​ថា មិត្ត​ភក្តិ​របស់​អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង អ្នកស្រី ផាក ហ្គឹនហេ ដែល​រុំ​ព័ទ្ធ​ទៅ​ដោយ​រឿង​អាស្រូវ​ប្រើ​ប្រាស់​ឥទ្ធិពល​​នោះ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក ៣​ឆ្នាំ។ នេះ​ដោយយោង​តាម​ការ​ផ្សារ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters យោង​ទៅ​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង​យ៉ុហាប់។

អ្នកស្រី ផាក និង​មិត្តិ​ភក្តិ​ជិត​ស្និទរបស់​គាត់​​អ្នកស្រី ឆយ ស៊ុនស៊ីល ត្រូវ​បាន​តុលាការ​កូរ៉េ​ខាង​ត្បូង​សម្រេច​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ឃុំ​ខ្លួន ជុំ​វិញ​រឿង​អាស្រូវ​ពុក​រលួយ និង​ប្រើ​ប្រាស់​ឥទ្ធិពល ដែល​រឿង​អាស្រូវ​នោះ​បាន​ធ្វើឲ្យ​រញ្ជួយ​ពិភព​នយោបាយ និង​ជំនួញ​ធំៗ​របស់​ប្រទេស​នេះ។

​យ៉ុនហាប់ បាន​ផ្សាយ​ថា រដ្ឋ​អាជ្ញា​បាន​ទាមទារ​ឲ្យ​ដាក់​ទោស​អ្នក​ស្រី ឆយ ឲ្យ​ជាប់​គុក ៧​ឆ្នាំ ក្រោម​ការ​ចោទ​ថា បង្ក​ការ​លំបាក​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ការ​ភ្ជាប់​ខ្លួន​ទៅ​នឹង​អតីត​ប្រធានាធិបតី ដើម្បី​បង្ខំ​ឲ្យ​សាកល​វិទ្យាល័យ​មួយ​ផ្ដល់​ការ​អនុគ្រោះ​ដល់​កូន​ស្រី​គាត់។

អ្នកស្រី ឆយ ក៏​កំពុង​ស្ថិត​ក្រោម​ការ​ជម្រះ​ទោស​រួម​គ្នា​ជាមួយ​អ្នកស្រី ផាក ផង​ដែរ ក្រោម​ការ​ចោទ​ថា ពួកគេ​បាន​បង្ខំ​ក្រុមហ៊ុន​ធំៗ រួម​ទាំង​ក្រុមហ៊ុន Samsung ផង​ដែរ ឲ្យ​បរិច្ចាគ​ប្រាក់ ១០​លាន​ដុល្លារ ទៅ​មូលនិធិ​មួយ​ដែល​អ្នកស្រី ឆយ គ្រប់​គ្រង។

អ្នកស្រី ឆយ អាច​ប្រឈម​នឹង​ជាប់​គុប​ដល់​ទសវត្សរ៍ ប្រសិន​បើ​កាត់​ទោស​ក្រោម​ការ​ចោទ​ថា កំហែង​យក​ប្រាក់ និង​រំលោភ​អំណាច​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ