មេបក្សប្រឆាំងជំរុញសកម្មជនឲ្យប្រកាន់យក“យុទ្ធនាការជាវិជ្ជមាន”

លោក កឹម សុខា អតីតប្រ​ធានគណបក្សប្រឆាំង (ហ្វេសប៊ុកលោក កឹម សុខា)

មេដឹកនាំ​បក្ស​ប្រឆាំង នៅ​ថ្ងៃ​នេះ បាន​ប្រកាស​ប្រាប់​ទៅ​សកម្មជន និង​អ្នក​គាំ​ទ្រ​របស់​ខ្លួន ឲ្យ​ប្រកាន់​យក​ “យុទ្ធនាការ​ជា​វិជ្ជមាន” សម្រាប់​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត ដែល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សម្ដី​គំរាម​កំហែង​អំពី​សង្គ្រាម​ពី​សំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពីថ្លែង​នៅ​ឯ​ទឹក​ដី​ខេត្ត​ត្បូងឃ្មុំ​ថា មិន​ចាំ​បាច់​មាន​កាំភ្លើង​នោះ​ទេ សូម្បី​តែ​អណ្ដាត​ក៏​បង្កើត​សង្គ្រាម​បាន​ដែរ។ លោក​ថា កម្ពុជា​នៅ​សល់​សង្គ្រាម​នៅ​ឡើយ ហើយ​ប្រាប់​ទៅ​កង​ទ័ព​ឲ្យ​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​បង្ក្រាប​រាល់​ការ​ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។

ដោយអាច​ថា ជា​សារ​ឆ្លើយ​តប​នោះ លោក កឹម សុខា បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​នេះ​នៅ​ឯ​ខេត្ត​តាកែវ​ថា លោក​ជឿ​ជាក់​ថា ពលរដ្ឋ​ខ្មែរមិន​ចង់​ស្ដាប់​សារ​នយោបាយ​អវិជ្ជមាន ដូចជា ការ​គំរាម​កំហែង ការ​បំភិត​បំភ័យ ដែល​លោក​ថា នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​ការ​បាក់​បែក​រវាង​ខ្មែរ និង​ខ្មែរ​នោះ​ទេ។

លោក កឹម សុខា បាន​ជំរុញ​ទៅ​សកម្មជន ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់ ឲ្យ​ប្រកាន់​យក​នូវ​គោលការណ៍ “យុទ្ធនាការ​ជា​វិជ្ជមាន” ក្នុង​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ