បំផ្ទុះគ្រាប់បែកនៅប៉ាគីស្ថានច្រើនកន្លែងសម្លាប់យ៉ាងតិច៤០នាក់

សារព័ត៌មាន​អន្តរជាតិ​បាន​ផ្សាយ​ថា ការ​បំផ្ទុះ​គ្រាប់​បែក​នានា ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៤០​នាក់​នៅ​ប្រទេស​ប៉ាគីស្ថាន កាល​ពី​ថ្ងៃ​ម្សិល​មិញ ដោយ​ជន​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​ម្នាក់​សម្លាប់​មនុស្ស ១៣​នាក់ នៅ​ភាគ​និរតី​​នៃ​ទីក្រុង​ហ្គេតតា ហើយ​ការ​បំផ្ទុះ​គ្រាប់​បែក​ចំនួន ២​ទៀត បាន​សម្លាប់​ជីវិត​មនុស្ស ២៧​នាក់ នៅ​ភាគ​​ពាយព្យ​នៃ​ទីក្រុង​ប៉ារ៉ាជីណា។ នេះ​ដោយយោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

មន្ត្រី​សន្តិសុខ​ប៉ាគីស្ថាន បាន​និយាយ​ថា ការ​បាញ់​ប្រហារ​ដាច់​ដោយ​ឡែក​មួយ​ទៅ​លើ​ប៉ូលិស​នៅ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​ការ៉ាជី បាន​សម្លាប់​មន្ត្រី ៤​នាក់ នៅ​ល្ងាច​ថ្ងៃ​សុក្រ​ម្សិល​មិញ។

មន្ត្រី​ប៉ូលិស ៧​នាក់ ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​លើក​ដំបូង​នៅ​ទីក្រុង​ហ្គេតតា ដែល​ការ​វាយ​ប្រហារ​នោះ​បាន​កើត​ឡើង​នៅ​ពេល​ប៉ូលិស​បញ្ឈប់​រថយន្ត​នោះ​នៅ​ត្រង់​ចំណុច​ត្រួត​ពិនិត្យ។

ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម​ក៏​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការវាយ​ប្រហារ​នេះ នៅ​ក្នុង​សារ​មួយ​ដែល​ពួកគេ​បញ្ជូន​ទៅ​អ្នក​សារព័ត៌មាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ