បក្សនយោបាយធំៗចំណាយទ្វេដងលើយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំនេះ

របាយការណ៍​មួយ​របស់​អង្គការ​សង្គម​ស៊ីវិល បង្ហាញថា ការ​ចំណាយ​របស់​គណបក្ស​នយោបាយ​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឆ្នាំ​២០១៧​នេះ បាន​ហក់​ឡើង​ទ្វេ​ដង បើធៀប​នឹង​ការ​បោះ​ឆ្នោត​កាល​ពី​៥​ឆ្នាំ​មុន ក្នុង​បក្ស​កាន់​អំណាច​ចំណាយ​ថវិកា​ច្រើន​ជាង​គេ។

របាយការណ៍​ដែល​ចេញ​ដោយ​អង្គការ​ខុមហ្វ្រែល រក​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចំណាយ​លុយ​ដល់​ទៅ ២៤​លាន ៧​សែន​ដុល្លារ ដោយ​បាន​កើន​ឡើង​ដល់​ទៅជាង ៧០ភាគរយ បើធៀប​នឹង​ខ្ទង់​ចំណាយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១២។

តាម​ពី​ក្រោយ​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ខុមហ្វ្រែល​រក​ឃើញ​ថា បក្ស​នេះ​បាន​ចំណាយ​លុយ​អស់ ៥​លាន ៦​សែន​ដុល្លារនៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឆ្នាំ​នេះ ឬ​កើន​ឡើង​ដល់​ទៅ​ជាង ១០៧​ភាគរយ បើធៀប​នឹង​ ៥​ឆ្នាំ​មុន។

ចំណែក​ការ​ចំណាយ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​បាន​កើន​ឡើង​ពី ២៨​ម៉ឺន​ដុល្លារ ទៅ​ដល់ ៤៥​ម៉ឺន​ដុល្លារ​ផង​ដែរ ខណៈ​ដែល​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ក៏​បាន​ចំណាយ​អស់ ៧៧​ម៉ឺន​ដុល្លារ​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ