អាជ្ញាធរឧតុនិយមព្រមានពលរដ្ឋតំបន់ឆ្នេរសមុទ្រឲ្យប្រុងប្រយ័ត្នអាកាសធាតុ

រូបអគារស្ថានីយ៍ឧតុនិយមនៃ​ក្រសួងធនធានទឹក​និង​ឧតុនិយមកម្ពុជា

អាជ្ញាធរ​ឧតុនិយម​កម្ពុជា បាន​ព្រមាន​ទៅ​ដល់​ពលរដ្ឋ​នៅ​តាម​តំបន់​មាត់​សមុទ្រ​ទាំង​អស់ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ភ្លៀង​ធ្លាក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ នៅ​ចុង​សប្ដាហ៍​នេះ រហូត​ដល់​ដើម​សប្ដាហ៍​ក្រោយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម បាន​​ប្រកាស​ថា ប្រទេស​កម្ពុជា​បាន​និង​កំពុង​ទទួល​រង​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប ដែល​កើត​ចេញ​ពី​សមុទ្រ​ចិន​ខាង​ត្បូង។

ក្រសួង​ថា ស្ថានភាព​អាកាស​ធាតុ​បែប​នេះ នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ​នៅ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៦ ខែ​មិថុនា​នេះ ប៉ុន្តែ តំបន់​ទំនាប​កណ្ដាល​ភាគ​ខាង​កើត​កម្ពុជា និង​តំបន់​មាត់​សមុទ្រ នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។

សម្រាប់​តំបន់​មាត់​សមុទ្រ ក្រសួង​បាន​ព្រមាន​ទៅ​ប្រជា​នេសាទ និង​អ្នក​ដំណើរ​តាម​សមុទ្រ​ទាំង​អស់ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​អាកាស​ធាតុ​បែប​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ