គ្រោះថ្នាក់សង្គម៦ខែស្លាប់ជាង២ពាន់និងរបួសជាង៣ពាន់នាក់​

គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ពេល​កន្លងមក (រូបថតពីបណ្តាញសង្គម​​)

របាយការណ៍នគរបាលបង្ហាញថា ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៧នេះ គ្រោះថ្នាក់សង្គមបានកើតឡើង​ជាង ៣ពាន់ករណី បណ្តាលឲ្យមានអ្នកស្លាប់ជាង២ពាន់នាក់ និង រងរបួសជាង ៣ពាន់នាក់។​

អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញរបាយការណ៍នៅថ្ងៃចន្ទនេះថា គ្រោះថ្នាក់សង្គមកើតឡើងនៅឆ្នាំ២០១៧ មានការថយចុះ៣% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦កន្លងទៅ។​

គ្រោះថ្នាក់សង្គមគឺជាគ្រោះថ្នាក់ផ្សេងៗ ដែលកើតចេញពីសកម្មភាពមនុស្សនិងធម្មជាតិ ហើយបានសម្លាប់ជីវិតមនុស្ស និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ។​

របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ​បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍១ ៩០៧ករណី ស្លាប់មនុស្ស ចំនួន៩៣១នាក់។ គ្រោះអគ្គីភ័យមាន ៣០៩លើកស្លាប់មនុស្សអស់៦៩នាក់។ ខ្យល់ព្យុះចំនួន១៤៩លើក បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ និងគ្រោះថ្នាក់សង្គមផ្សេងៗជាងមួយពាន់ករណីទៀត៕

ហូរ តុងហាន់​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ