នាយករដ្ឋមន្ត្រីជប៉ុនបដិសេធថាមិនបានជួយដល់មុខរបរមិត្តភ័ក្តិទេ

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ីហ្សូ អាបេ  ដែលកំពុងតែធ្លាក់ចុះខ្លាំងប្រជាប្រិយភាព ដោយសង្ស័យលើរឿងអាស្រូវផ្សេងៗនេះ បានថ្លែងនៅថ្ងៃចន្ទនេះថា លោក​មិនបានជួយអ្វីដល់មិត្តភ័ក្តិក្នុងដំណើរការបើកសាលារៀន  ហើយមិត្តភ័ក្តិលោកក៏មិនបានទាក់ទងពឹងពាក់អ្វីដល់រូបលោកដែរ។​

ការចោទប្រកាន់លោក អាបេ ថាបានជួយមិត្តភ័ក្តិក្នុងការបើកសាលាបង្រៀនពេទ្យសត្វ ឈ្មោះ Kake Gakuen ត្រូវបានលេចឡើងជាថ្មីទៀត ក្រោយពេលដែលសាលានោះត្រូវបានអាជ្ញាធរសម្រេចអនុញ្ញាតឲ្យបង្កើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយ ដែលមាននាយកប្រតិបត្តិឈ្មោះ Kotaro Kake ជាមិត្តស្និទ្ធរបស់លោក អាបេ តាំងពីរៀនជាមួយគ្នាមក។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

លោក ​អាបេ បានថ្លែងនៅក្នុងការប្រជុំ​សភាជាន់ទាប ពេលគណៈកម្មាការអនុម័តកញ្ចប់ថវិកាសម្រាប់សភាថា មិត្តភ័ក្តិរបស់លោក​គឺលោក Kake មិនដែលទាក់ទងពឹងពាក់លោក​ម្តងណាទេ ហើយលោកថា ក៏មិនដែលជួយអ្វីដល់មិត្តភ័ក្តិនោះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ