បំផ្ទុះគ្រាប់បែកនៅអាហ្គានីស្ថានស្លាប់អស់២៤នាក់​

ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងរថយន្តនៅថ្ងៃចន្ទនេះនៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្គានីស្ថាន បានបណ្តាលឲ្យស្លាប់មនុស្សអស់​២៤នាក់ និង៤២នាក់ផ្សេងទៀតបានរងរបួស បណ្តាលឲ្យមានការភ័យខ្លាចកើតឡើងច្រើន។​

មន្ត្រីរបស់អាហ្គានីស្ថានបានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកនេះ កើតឡើងនៅភាគខាងលិចនៃទីក្រុង នៅជិតរថយន្តដឹកមន្ត្រីរាជការចេញពីក្រសួងរ៉ែ។​ នេះបើតាមសារព័ត៌មាន BBC។​

ក្រុមឧទ្ទាមតាលីបង់អះអាងថា ពួកគេជាអ្នករៀបចំការវាយប្រហារនេះ។ នៅក្នុងទីក្រុងកាប៊ុលនៅក្នុងឆ្នាំនេះ មានការវាយប្រហារជាបន្តបន្ទាប់ ហើយត្រូវបានគេចោទប្រកាន់ថា ការវាយប្រហារទាំងនោះធ្វើឡើងដោយពួកក្រុមឧទ្ទាមតាលីបង់ ឬការជួយរៀបចំដោយពួក IS។​

ក្រុមសន្តិសុខបានគ្រប់គ្រង់នៅកន្លែងដែលមានការវាយប្រហារនោះ។​ មន្ត្រីរដ្ឋាភិបាលលើកឡើងថា ក្រុមវាយប្រហារនោះដាក់គោលដៅលើផ្ទះរបស់អ្នកនយោបាយនៅក្បែរនោះ ប៉ុន្តែដោយសារតែមានការទប់ស្កាត់ពីក្រុមកម្លាំងការពារសន្តិសុខទើបបំណងរបស់ពួកគេមិនបានសម្រេច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ