ក្រសួងថាកម្ពុជានៅតែបន្តរងឥទ្ធិព​លពីព្យុះសុនកា

ដោយ VOD Admin​​ | ថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 10:36 AM | បរិស្ថានអភិបាលកិច្ចល្អ | 0 | 1648

ក្រសួងធនធានទឹកនិងឧតុនិយម អំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នពីអាកាសធាតុដោយថា ចាប់ពីថ្ងៃនេះរហូតដល់ចុងសប្តាហ៍ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស​​ និងនៅតែបន្តរងឥទ្ធិពលពីព្យុះ។

នៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៣ខែកក្កដា ក្រសួងឲ្យដឹងថា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា​ ភ្លៀងនិងធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស ពិសេសនៅតំបន់ទំនាបកណ្តាលភាគពាយ័ព្យ និងតំបន់មាត់សមុទ្រ។

ក្រសួងបានឲ្យដឹងទៀតថា បញ្ហានេះមកពី កម្ពុជាទទួលរងឥទ្ធិពលពីព្យុះ សុនកា (SONCA) គឺជាព្យុះទី៨ ប្រចាំឆ្នាំ២០១៧នេះ ដែលបានកើតឡើងនៅសមុទ្រចិនខាងត្បូង រួចព្យុះនេះ កំពុងតែបន្តដំណើរ​មកដល់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ។

ក្រសួង ក៏ប្រកាសឲ្យប្រជាពលរដ្ឋដែលរស់ជិតមាត់ទន្លេ អ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់៕

ម៉ាប់ ស៊ុយ Mabsuy168@gmail.com

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required