គុជខ្យងធំជាងគេនៅលើពិភពលោករកឃើញនៅក្នុងប្រទេសហ្វីលីពីន

(រូបភាពពី BBC)

មន្ត្រីហ្វីលីពីនអះអាងថា ពួកគេទទួលបានគុជខ្យងធម្មជាតិដែលមានទំហំធំជាងគេនៅលើពិភពលោក មានទម្ងន់៣៤គីឡូក្រាម។

មន្ត្រីនៅខេត្តផាលាវ៉ាន់ លោកស្រី Aileen Amurao ថ្លែងថាបុរសអ្នកនេសាទម្នាក់បានរើសគុជខ្យងនេះ ១០ឆ្នាំមកហើយ  តែដោយសារគាត់មិនដឹងថារបស់នោះមានតម្លៃ ទើបយកទៅប្រគល់ឲ្យសមត្ថកិច្ច។ ដំបូងបុរសអ្នកនេសាទគ្រាន់តែចាត់ទុកថាគុជខ្យងនោះជាវត្ថុនាំសំណាងល្អ។ នេះបើតាមសារព័ត៌មាន BBC។

លោកស្រី Aileen Amurao ថ្លែងថាពួកគាត់សប្បាយជាខ្លាំងពេលបុរសរូបនោះយកគុជខ្យងទៅប្រគល់ឲ្យ។

មន្ត្រីនៅខេត្តផាលាវ៉ាន់ជឿជាក់ថាគុជខ្យងនេះមានទំហំជាងគេនៅលើពិភពលោក ប៉ុន្តែពួកគេនៅរងចាំការបញ្ជាក់បន្ថែមពីអ្នកជំនាញខាងត្បូងបន្តទៀត។ កន្លងទៅគេធ្លាប់តែល្បីថា គុជខ្យងដែលធំជាងគេគឺមាននៅក្នុងប្រទេសឡាវ ដែលមានទម្ងន់៦,៤គីឡូក្រាម។

គុជខ្យងជាប្រភេទគុជដែលកើតចេញពីជាលិកាសត្វមានសំបករឹងដូចជា ខ្យង គ្រម ងាវ លៀសជាដើម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ