មន្ត្រីអាដហុកមួយរូបចូលបំភ្លឺនៅតុលាការដោយស្ងាត់ៗមុនពេលកំណត់

លោកស្រី ឆន សុគន្ធា ប្រធានផ្នែកស្ត្រីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក

 

មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុកមួយរូប បានចូលទៅបំភ្លឺនៅតុលា ការស្ងាត់ៗមុនការកំណត់ ដែលត្រូវធ្វើឡើងនៅថ្ងៃនេះ ដោយអះអាងថាមានធុរៈសំខាន់ចំថ្ងៃចូលបំភ្លឺនេះ។

តុលាការបានចេញដីកាកោះលោកស្រី ឆន សុគន្ធា ប្រធានផ្នែកស្ត្រីនៃសមាគមការពារសិទ្ធិមនុស្សអាដហុកឲ្យចូលខ្លួនបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញនៅម៉ោង៩ព្រឹកថ្ងៃពុធនេះក្នុងនាមជាសាក្សីករណីសំណុំរឿងដែលគេចោទថា លោកកឹម សុខា មានស្នេហាលួចលាក់។

តែទោះយ៉ាងណាថ្ងៃពុធនេះលោកស្រី ឆន សុគន្ធាមិនបានចូលបំភ្លឺនោះទេ ដោយមន្រ្តី អាដហុកម្នាក់លោកស៊ឹង សែនករុណា ប្រាប់វីអូឌីថាលោកស្រី ឆន សុគន្ធាបានចូលបំភ្លឺរួច ហើយមុនកំណត់ ប៉ុន្តែលោកមិនបានចាំថ្ងៃណានោះទេ។

លោកអះអាងថាការចូលបំភ្លឺមុនពេលកំណត់នេះដោយសារលោកស្រី ឆន សុគន្ធាមានបេសកកម្មសំខាន់ចេញទៅក្រៅប្រទេសចំថ្ងៃចូលបំភ្លឺនេះ ។

លោកបន្ថែមថា៖ យើងគ្រាន់តែប្រាប់បានថាគាត់(លោកស្រី ឆន សុគន្ធា)បានចូលបំភ្លឺហើយ ហើយគាត់មានបេសកកម្មចេញក្រៅប្រទេស អញ្ចឹងដោយសារតែយើងគិតថាខ្លាចលោគាត់ មានបញ្ហាហ្អីនៅពេលយើងប្រាប់ទីតាំងណាមួយ អញ្ចឹងយើងសុំអធ្យាស្រ័យត្រង់ចំណុចហ្នឹង

គួរបញ្ជាក់ថា បច្ចុប្បន្នមន្ត្រីជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក៤រូប កំពុងជាប់ពន្ធនាគារពាក់ព័ន្ធករណីលោក កឹម សុខា។ អ្នកទាំងនោះរួមមាន លោក ណៃ វង់ដា លោកស្រី លឹម មុនី លោក យី សុខសាន្ត និងលោក នី សុខា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ