កូរ៉េខាងជើង​បាញ់សាកល្បងអាវុធមីស៊ីលពីនាវាមុជទឹកទទួលជោគជ័យ

(រូបភាពពី AFP)

កូរ៉េខាងជើងបាញ់សាកល្បងអាវុធមីស៊ីលចេញពីនាវាមុជទឹកនៅថ្ងៃពុធនេះ ដោយទទួលបានជោគជ័យតាមការរំពឹងទុក បន្ទាប់ពីប្រទេសនេះគំរាមប្រើអាវុធនុយក្លេអ៊ែបាញ់ឆ្លើយតបនឹងការធ្វើសមយុទ្ធយោធារវាងអាមេរិកនិងកូរ៉េខាងត្បូង។

ក្នុងសេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការយោធាកូរ៉េខាងត្បូងបានប្រកាសថា មីស៊ីលរបស់កូរ៉េខាងជើងបានបាញ់ចេញពីនាវាមុជទឹកនៅព្រឹកថ្ងៃពុធនេះនៅក្នុងសមុទ្រខាងកើតឬសមុទ្រជប៉ុន។ បើតាមទីភ្នាក់ងារសារព័ត៌មាន AFP។

ការបាញ់មីស៊ីលនេះធ្វើឲ្យមានភាពតានតឹងតាមព្រំដែនកាន់តែខ្លាំង បន្ទាប់ពីទាហានកូរ៉េខាងត្បូងនិងទាហានអាមេរិករាប់ម៉ឺននាក់ ធ្វើសមយុទ្ធប្រចាំឆ្នាំដែលមានឈ្មោះថា Ulchi Freedom ឬសេរីភាព Ulchi ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃចន្ទដើមសប្តាហ៍។

សេនាធិការចម្រុះបានប្រកាសនៅថ្ងៃពុធនេះថា ការសាកល្បងរបស់កូរ៉េខាងជើងនេះគឺកាន់តែធ្វើឲ្យមានភាពតានតឹងខ្លាំងឡើងទៀត ហើយបង្កហានិភ័យកាន់តែខ្លាំងដល់ឧបទ្វីបកូរ៉េ ហើយបានបំពានលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។

សហរដ្ឋអាមេរិកក៏បានថ្កោលទោសផងដែរចំពោះការបាញ់សាកល្បងនេះ ហើយព្រមានថានឹងឆ្លើយតបវិញក្នុងករណីចាំបាច់។ អាមេរិកនិយាយថា ខ្លួនមានការប្តេជ្ញាចិត្តក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន រួមមានកូរ៉េខាងត្បូងនិងជប៉ុន ដែលកំពុងរងការគំរាមកំហែងពីកូរ៉េខាងជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ