ផ្ទុះគ្រាប់បែកជាថ្មីទៀតនៅថៃស្លាប់១នាក់របួស៣០នាក់

នគរបាលបានរាយការណ៍ថា ករណីផ្ទុះគ្រាប់បែកជាថ្មីទៀតនៅក្នុងខេត្តប៉ាតានី នៅភាគខាងត្បូងនៃប្រទេសថៃ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង៣០នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល។

នគរបាលបានរាយការណ៍ថា ការផ្ទុះគ្រាប់បែកនៅភាគខាងត្បូងកាលពីយប់ថ្ងៃអង្គារម្សិលមិញ បានកើតឡើងពីរកន្លែង ដែលបណ្តាលឲ្យជនជាតិថៃម្នាក់ស្លាប់។ គ្រាប់បែកទាំងពីរផ្ទុះនៅក្បែរសណ្ឋាគារ ខារ៉ាអូខេ និងបារមួយកន្លែងនៅខេត្តប៉ាតានី។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

នគរបាលអះអាងថា ក្រុមវាយប្រហារទាំងនោះប៉ុនប៉ងវាយប្រហារលើអគារសណ្ឋាគារ។

កាលពីពីរសប្តាហ៍មុន ធ្លាប់មានការផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ ក្នុងតំបន់ទេសចរពេញនិយមបីកន្លែងនៅភាគខាងត្បូងនៃប្រទេសថៃ បានសម្លាប់មនុស្សអស់៤នាក់និងរបួសរាប់សិបនាក់ទៀត។ ក្រោយការវាយប្រហារនោះក្រុមយោធាបានឃាត់ខ្លួនមនុស្សចំនួន១៥នាក់ ដោយចោទថាជាប់ពាក់ព័ន្ធការវាយប្រហារ។

ស្ថានទូតជាច្រើនបានអំពាវនាវឲ្យប្រជាពលរដ្ឋរបស់ខ្លួនកុំធ្វើដំណើរទៅកាន់ខេត្តប៉ាតានី ដោយពួកគេអះអាងថា ខ្លាចមានគ្រោះថ្នាក់ព្រោះកន្លែងនោះកំពុងមានជម្លោះរវាងអ្នកកាន់ព្រះពុទ្ធសាសនាភាគច្រើននិងក្រុមអ្នកកាន់សាសនាឥស្លាមភាគតិចដែលកំពុងធ្វើសកម្មភាពផ្តាច់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ