តម្រួត​ថៃចាប់​ពលករ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​១៩​នាក់​នៅ​ភាគ​ខាង​ត្បូង

តំណាងស្ថានទូតកម្ពុជានៅទីក្រុងបាងកក បានស្នើទៅអាជ្ញាធរថៃ ឲ្យពន្លឿនដំណើរការកាត់ក្ដីនៃសំណុំរឿងមួយពាក់ព័ន្ធនឹងពលករខ្មែរ ១៨នាក់ ដែលត្រូវបានជួញដូរឆ្លងដែនទៅកាន់ប្រទេសថៃ និងត្រូវបានអាជ្ញាធរថៃចាប់ខ្លួន។ នេះដោយយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃម្សិលមិញ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា ពលករខ្មែរ ១៩នាក់ ត្រូវបានតម្រួតថៃនៅខេត្តណារ៉ាធីវ៉ាត់ ស្ថិតនៅភាគខាងត្បូងប្រទេសថៃ ចាប់ខ្លួនកាលពីថ្ងៃទី៧ ខែមិថុនាកន្លងមក បន្ទាប់ពីឆ្លងដែន និងធ្វើការខុសច្បាប់នៅទីនោះ។ លោក ជុំ សុន្ទរី បន្តថា ពលករខ្មែរ ១៨នាក់ ត្រូវបានបញ្ជូនទៅរក្សាទុកនៅមន្ទីរថែរក្សាជនរងគ្រោះនៃការជួញដូរមនុស្ស នៅខេត្តណារ៉ាធីវ៉ាត់ ខណៈដែលពលករខ្មែរម្នាក់ ត្រូវបានតម្រួតថៃចាប់ខ្លួន ពាក់ព័ន្ធនឹងការរក្សាទុកថ្នាំញៀនអំហ្វេតាមីនចំនួន ៣០០គ្រាប់។

បើតាមអ្នកនាំពាក្យរូបនេះ ពលករខ្មែរទាំងនោះ ត្រូវបានគេជួញដូរឆ្លងដែរ និងបង្ខំឲ្យធ្វើការនៅលើទូក ដោយមិនទទួលបានប្រាក់កម្រៃពលកម្មនោះឡើយ។

លោក ជុំ សុន្ទរី បញ្ជាក់ថា មន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក បានស្នើទៅតម្រួតថៃ ឲ្យជំរុញដំណើរការកាត់ក្ដីសំណុំរឿងនេះ ដើម្បីពន្លឿនការទូទាត់សំណង និងការបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ