ថៃ​ចាប់​ខ្លួន​ជន​បរទេស​៣​នាក់​ផលិត​លិខិត​ឆ្លង​ដែន​ក្លែង​កា្លយ​នៅ​បាងកក

តម្រួតថៃ បានរកឃើញសាកសពជនបរទេសម្នាក់នៅក្នុងទូរក្លាសេ កាលពីថ្ងៃម្សិលមិញ អំឡុងពេលប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន និងក្រុមបោកប្រាស់ នៅកណ្ដាលក្រុងបាងកក។

ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា តម្រួតថៃនឹងចោទប្រកាន់ជនបរទេស ៣នាក់ នៃក្រុមផលិតលិខិតឆ្លងដែនក្លែងក្លាយ បន្ទាប់ពីបានរកឃើញសាកសពបុរសម្នាក់នៅក្នុងទូរក្លាសេ។

បើតាម Reuters តម្រួតថៃបានសម្រុកចូលទីតាំងមួយកន្លែង និងចាប់ជនបរទេស ៣នាក់ កាលពីថ្ងៃម្សិលមិញ នៅកណ្ដាលក្រុងបាងកក ហើយបានរកឃើញលិខិតឆ្លងដែនក្លែងក្លាយរាប់រយក្បាល នៅក្នុងទីតាំងនោះ។

ទោះជាយ៉ាងណា តម្រួតថៃមិនទាន់អាចបញ្ជាក់ពីអត្តសញ្ញាណជនសង្ស័យទាំង ៣នាក់នោះទេ ប៉ុន្តែ ពួកគេគឺជាអ្នកផលិតលិខិតឆ្លងដែនអាមេរិក និងអង់គ្លេសក្លែងក្លាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ