ស្ថាបនិកអង្គការ PSE ទទួលមរណភាពក្នុងជន្មាយុ៨២ឆ្នាំ

លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (រូបអង្គុយកណ្តាល – ប្រភពពីហ្វេសប៊ុក)

ស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ ឬ ហៅកាត់ថា PSE លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (Christian GAUQUELIN des PALLIERES) បានទទួលមរណភាពនៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ក្នុងជន្មានយុ៨២ឆ្នាំ ដោយរោគាពាធ។ នេះបើតាមការឲ្យដឹងពីទំព័រហ្វេសប៊ុកផ្លូវការ អង្គការ PSE ។

បើតាមទំព័រហ្វេសប៊ុកអង្គការ PSE សពលោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ នឹងត្រូវដម្កល់ធ្វើបុណ្យតាមប្រពៃណីនៅក្នុងអង្គការដើម្បីភាពញញឹមនៃកុមារ ដែលមានអសយដ្ឋានផ្ទះលេខ៤០២ ភូមិទ្រា សង្កាត់ស្តឹងមានជ័យ ខ័ណ្ឌមានជ័យ ភ្នំពេញ (ក្បែរផ្សាសឡា)។

លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ដែលគេស្គាល់តាមរយៈឈ្មោះហៅក្រៅថាលោកតា Papi គឺជាជនជាតិបារាំង ដែលបានបង្កើតអង្គការដើម្បីភាពញញឹមនៃកុមារ PSE ជាមួយភរិយា លោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ តាំងពីឆ្នាំ១៩៩៥។

តាមរយៈបេសកម្មនិងកម្មវិធីមនុស្សធម៌របស់អង្គការ PSE លោក គ្រីស្យង់ ហ្គោកឺឡាំង បានជួយកុមារកម្ពុជារាប់ពាន់នាក់ ឲ្យចាកចេញពីគំនរសំរាមស្ទឹងមានជ័យ និងជួយកុមារទាំងនោះឲ្យទទួលបានការសិក្សា ការផ្តល់អាហារ និងការស្នាក់នៅសមរម្យ ព្រមទាំងទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ