​វិទ្យុ​អាស៊ី​សេរី​រង​បណ្ដឹង​​ទាមទារ​សំណង​ពី​អតីត​បុគ្គលិក​របស់​ខ្លួន

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី អ្នកស្រី អ៊ុក សាវបូរី បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងវិទ្យុមួយនេះ ដែលអ្នកស្រីបញ្ជាក់ក្នុងពាក្យបណ្ដឹងថា ពាក់ព័ន្ធនឹងការរំលាយកិច្ចសន្យាការងារ។

នៅក្នុងពាក្យបណ្ដឹងដាក់ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកញ្ញាកន្លងមកថ្មីៗនេះ អ្នកស្រី អ៊ុក សាវបូរី បានប្ដឹងទាមទារប្រាក់សំណងជាង ២ម៉ឺន ៦ពាន់ដុល្លារ ពាក់ព័ន្ធនឹងការរំលាយកិច្ចសន្យាការងារពីវិទ្យុមួយនេះ ដែលមានមូលដ្ឋាននៅឯសហរដ្ឋអាមេរិក។

អ្នកស្រី អ៊ុក សាវបូរី អាយុ ៥៦ឆ្នាំ បានចាប់ផ្ដើមបម្រើការងារនៅវិទ្យុអាស៊ីសេរីផ្សាយសំឡេងជាភាសាខ្មែរ ចាប់ពីឆ្នាំ១៩៩៨ មុននឹងអ្នកស្រីត្រូវបានបញ្ឈប់ពីការងារកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥កន្លងមក។

អ្នកស្រី អ៊ុក សាវីបូរី ដែលជាអ្នកយកព័ត៌មានស្ត្រីកម្ពុជាជើសចាស់ម្នាក់ បានបញ្ជាក់ក្នុងពាក្យបណ្ដឹងថា វិទ្យុអាស៊ីសេរី បានសម្រេចបញ្ឈប់អ្នកស្រី ក្រោមហេតុផលថា អ្នកស្រីមានវ័យចំណាស់។

អ្នកស្រីថែមទាំងបានចោទវិទ្យុមួយនេះថា បានរំលោភលើបទប្បញ្ញតិជាច្រើន នៃច្បាប់ការងារកម្ពុជា ក្នុងនោះមាន ពុំបានផ្ដល់ការឈប់សម្រាកប្រចាំសប្ដាហ៍ ថ្ងៃបុណ្យ ឬឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលនោះឡើយ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ