អ្នក​កាទូត​អាមេរិក​ថា ហ្វីលីពីន​នៅ​តែ​ជា​សម្ព័ន្ធ​មិត្ត តែ​ព្រួយ​បារម្ភ​សង្គ្រាម​គ្រឿង​ញៀន

ដោយ លោក មាស​ មុនី​​ | ថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦​ ម៉ោង 5:01 PM | Uncategorizedអន្តរជាតិ | 0 | 4548 លោក Daniel Russel (រូបភាពពី Reuters)

អ្នកការទូតជាន់ខ្ពស់អាមេរិកទទួលបន្ទុកតំបន់អាស៊ី បានថ្លែងនៅថ្ងៃនេះថា សហរដ្ឋអាមេរិកនៅតែជាដែគូ “រឹងមាំ និងទុកចិត្ត”របស់ហ្វីលីពីន ប៉ុន្តែស្ថិតក្នុងក្ដីបារម្ភដោយសារតែសម្ដីដ៏ចម្រូងចម្រាស់របស់ប្រធានាធិបតី រ៉ូទ្រីហ្កូ ឌូទើតេ នាពេលថ្មីៗនេះ។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។

បើតាម Reuters លោក Daniel Russel ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក ក៏បានថ្លែងផងដែរថា ខណៈដែលអាមេរិកគាំទ្រកិច្ខខិតខំប្រឹងប្រែងរបស់ក្រុងម៉ានីល ប្រឆាំងនឹងគ្រឿងញៀននោះ ក្រុងវ៉ាស៊ីងតោន ព្រួយបារម្ភពីការបាត់បង់ជីវិតមនុស្ស ដែលមិនមែនជានិន្នាការល្អនោះឡើយ។

លោក Russel បានថ្លែងដូច្នេះទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងម៉ានីល បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Perfecto Yasay នៅថ្ងៃនេះ។

លោក Russel គឺជាមន្ត្រីជាន់ខ្ពស់អាមេរិកដំបូងគេ ដែលបានធ្វើដំណើរទៅក្រុងម៉ានីល បន្ទាប់ពីលោក ឌូទើតេ បានប្រកាសកាលពីសប្ដាហ៍មុន ពីការចែកផ្លូវពីអាមេរិក និងសម្រួចទំនាក់ទំនងជាមួយក្រុងប៉េកាំង។

លោក Yasay បានបំភ្លឺកាលពីចុងសប្ដាហ៍កន្លងមកថា អាមេរិកនៅតែជាមិត្តជិតស្និទ្ធរបស់ហ្វីលីពីន ប៉ុន្តែ ក្រុងម៉ានីលចង់ចែកឲ្យដាច់ពី “ផ្នត់គំនិតពឹងផ្អែក និងរណប” ហើយជំរុញទំនាក់ទំនងជិតស្និទ្ធនឹងបណ្ដាប្រទេសដទៃទៀត។

លោក Russel ថ្លែងថា លោក ឌូទើតេ បានវិលត្រឡប់ក្រោយវិញហើយ៕

សរសេរមកកាន់ លោក មាស​ មុនី តាមរយៈ mony@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required