ADB គ្រោងផ្តល់កម្ចីមកកម្ពុជាចំនួន២១លានដុល្លារពង្រឹងផ្នែកសុខាភិបាល

មន្ទីរពេទ្យគន្ធបុប្ផាសៀមរាបកាលពីពេលកន្លងទៅ

កម្ពុជានឹងទទួលបានកម្ចីចំនួន២១លានដុល្លា ពីធានាគារអភិវឌ្ឍន៍អាស៊ី(ADB) ពីក្នុងគម្រោងធានាសន្តិសុខសុខភាព ដែលជាប្រទេសមហាអនុតំបន់មេគង្គ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធានាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី២៣ខែវិច្ឆិកា ២០១៦នេះ ឲ្យដឹងថា កម្ចីក្នុងទឹកប្រាក់ចំនួន២១លានសម្រាប់ប្រទេសកម្ពុជា នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដើម្បីបន្តប្រែក្លាយប្រព័ន្ធតាមដានជំងឺរបស់ខ្លួនជាប្រព័ន្ធឌីជីថល និងពង្រឹងក្រុមឆ្លើយតបរហ័សចំពោះករណីផ្ទុះជំងឺ ដែលកើតឡើងនៅតាមតំបន់ដាច់ស្រយាល។

បើតាមសេចក្តីប្រកាសព័ត៌មាន ការផ្តល់កម្ចីនេះ នឹងជួយឲ្យមានជាការបំពាក់បិក្ខាសម្រាប់មន្ទីរពិសោធន៍ និងកែលម្អការបង្ការ និងត្រួតពិនិត្យជំងឺឆ្លង នៅតាមពេទ្យស្រុក តាមបណ្តោយព្រំដែន និងច្រករបៀងសេដ្ឋកិច្ចផងដែរ។

លោក Gerard Servais អ្នកឯកទេសជាន់ខ្ពស់ផ្នែកសុខភាពនៃនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ADB មានប្រសាសន៍ថា «បណ្តាប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គជាពិសេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម មានប្រព័ន្ធសុខាភិបាល ដែលនៅមិនទាន់អភិវឌ្ឍន៍គ្រាប់គ្រាន់ដើម្បីឆ្លើយតបចំពោះការផ្ទុះជំងឺនានាប្រកបដោយប្រសិទ្ធិភាពបាននៅឡើយ»។

គម្រោងសន្តិសុខសុខភាព (GMS) នេះ នឹងផ្តល់ផលដល់គ្រួសារ និងសហគមន៍ ក្នុងខេត្តចំនួន១៣ក្នុងប្រទេសកម្ពុជា ហើយតាមការប៉ាន់ស្មាន គម្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២២ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ