ទូតខ្មែរនៅកូរ៉េខាងត្បូងនឹងបន្តសុពលភាពលិខិតឆ្លងដែន​ឲ្យពលករខ្មែរនៅទីនោះដោយឥតគិតថ្លៃ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ ជួបពលរដ្ឋខ្មែរអំឡូងពេល​ស្នើពន្យាសុពលភាពលិខិតឆ្លងដែន (ប្រភពរូបភាព ពីហ្វេសប៊ុក របស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង)

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង នឹងផ្តល់សេវាបន្តសុពលភាពលិខិតឆ្លងដែន ដល់ពលរដ្ឋខ្មែរដែលនៅរស់នៅក្នុងតំបន់មួយនៃប្រទេសនោះដោយឥតគិតថ្លៃ។

យោងតាមហ្វេសប៊ុកផេករបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានប្រកាសថា ស្ថានទូតបានសហការជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេសអ៊ីនឆន់ ដើម្បីផ្តល់សេវាបន្តសុពលភាពលិខិតឆ្លងដែនដល់ពលរដ្ឋខ្មែរ ដែលកំពង់ស្នាក់នៅ ធ្វើការ និងសិក្សានៅទីក្រុងក្វាងជូធំ ឬហៅថាតំបន់ ០៦២ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៦នេះ ចាប់ពីម៉ោង ១០:០០ព្រឹក ដល់ម៉ោង១៤:០០រសៀល។

នៅក្នុងការប្រកាសរបស់ស្ថានទូតដដែលនេះក៍បានបញ្ជាក់ថា ក្រៅពីផ្តល់សេវាបន្តសុពលភាពលើលិខិតឆ្លងដែន ស្ថានទូត និងមានការផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ការងារផងដែរ ហើយកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលគាំពារពលករបរទេសអ៊ីនឆន់តែម្តង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ