តុលា​ការនឹង​ប្រកាស​សាល​ដីកា​​នៅខែក្រោយនៃសំណុំអ្នកបឹងកក់កាលពី៦ឆ្នាំមុន​​

សមត្ថកិច្ចឈរយាមប្រចាំការនៅមុខតុលាការកំពូល កាលពីពេលកន្លងទៅ។

តុលាការ​កំពូល​​លើក​ពេល​ប្រកាស​សាល​ដី​កា​ទៅ​ខែ​ក្រោយ លើ​ករណីដែល​​ចោទប្រជា​​​សហគមន៍​បឹង​កក់៤នាក់​​ថា​បាន​ប្រើ​ប្រាស់​ហិង្សា​ទៅ​លើ​សន្តិសុខខណ្ឌ​ដូន​ពេញ​កាល​ពី​​៦ឆ្នាំមុន​។

ប្រជា​សហគមន៍​បឹង​កក់បួន​រូប​រួម​មាន អ្នក​ស្រី ទេព វន្នី អ្នក​ស្រី ​គង់​ ចន្ថា អ្នកស្រី​ បូ ឆវី និង​អ្នកស្រី ហេង មុំ ត្រូវ​​បាន​សាលា​ដំបូង​រាជធានីភ្នំពេញ​សម្រេច​កាត់​ទោស​កំបាំង​មុខ​កាលពី​ខែ​កញ្ញា​ ២០១៦ ដោយ​​​សម្រេច​ដាក់ពន្ធនាគារ​ម្នាក់​ៗ៦ខែ ពី​បទ​ប្រមាថ និងប្រឆាំង​អ្នក​រាជការ​សា​ធារ​ណៈ ក្នុង​សំណុំរឿង​កាល​ពី​ឆ្នាំ​២០១១​។ បន្ទាប់​ពី​​សាលាដំបូង​សម្រេច​ដូច​នេះ ពួកគេ​ទាំង​៤នាក់​បាន​សម្រេច​ប្តឹង​សារទុក្ខ​ទៅ​​កាន់​តុលាការ​ជាន់​ខ្ពស់​ជា​បន្ត​បន្ទាប់។

​ក្នុង​សវនាការ​តុលាការ​កំពូល​នៅព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា​​នេះ អ្នក​ស្រី​ ទេព​ វន្នី​ ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​អ្នក​​ទោសបាន​ប្រាប់​ទៅ​កាន់​តុលាការ​កំពូល​ថា​ ការ​ចោទ​ប្រកាន់​មក​លើ​ក្រុម​អ្នក​ស្រី​ គឺ​អយុត្តិ​ធម៌​បំផុត ដោយថា ពួកគាត់ទៅវិញ​ទេ​ដែល​រង​នូវ​អំពើ​ហិង្សា​ពី​សន្តិសុខ​ខណ្ឌ​នោះ​។

បន្ទាប់ពីបើកសវនាការមួយព្រឹកនៅថ្ងៃនេះ ចៅក្រមប្រកាសថា សាលដីកានឹងប្រកាសនៅថ្ងៃទី៨ខែធ្នូខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ