ចៅក្រមសួរលោកកឹម សុខាពេញមួយថ្ងៃលើវីដេអូកាលពី៤ឆ្នាំមុន​

លោក កឹម សុខា នាពេលកន្លងទៅ

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសាកសួរលោក កឹម សុខា ពេញមួយថ្ងៃ ពាក់ព័ន្ធនឹងវីដេអូឃ្លីបដែលចុះផ្សាយដោយបណ្ដាញ ព័ត៌មាន​ CBN ដែលបង្ហាញសកម្មភាព​លោកជួបសំណេះសំណាលជាមួយអ្នកគាំទ្រនៅប្រទេសអូស្ដាស្ត្រលីកាលពីកាលពីឆ្នាំ២០១៣។

លោក​ ផែង ហេង សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា ប្រាប់វីអូឌីនៅថ្ងៃនេះ​ថា ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ  លោក គី ឫទ្ធី បានសួរចម្លើយកូនក្ដីនៅថ្ងៃនេះ ពាក់ព័ន្ធនឹងឃ្លីបវីដេអូដែល ចុះផ្សាយដោយបណ្ដាញ CBN។

លោកថា«ថ្ងៃនេះ មួយថ្ងៃពេញគឺបានសាកសួរទៅលើជុំវិញបញ្ហាឃ្លឹបវីដេអូ ដែលព្រះរាជអាជ្ញាយកមក សំអាងនិងធ្វើការចោទប្រកាន់! បាទឃ្លឹមវីដេអូដែលគេដាក់មានអក្សរCBN »។

លោក កឹម សុខា ត្រូវបានចាប់ខ្លួនបញ្ជូនទៅពន្ធនាគារត្រពាំងផ្លុង ជាប់ព្រំដែនវៀតណាម កាលពីពាក់កណ្តាលយប់ថ្ងៃអាទិត្យថ្ងៃទី៣ខែកញ្ញា តាមបញ្ជាលោក ហ៊ុន សែន ដោយចោទថា ប្រព្រឹត្តអំពើក្បត់ជាតិ និងចារកម្មឃុបឃិតជាមួយបរទេស ផ្ដួលរំលំរដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ