លោក ហ៊ុន សែន សម្រេចឲ្យអ្នក​ប្រឡងមុខតំណែងសុខាភិបាលចំនួន​៣០ផ្នែកមិនកំណត់អាយុ

អនុក្រឹត្យប្រឡងមុខតំណែងសុខាភិបាល (Fresh News)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចអនុញ្ញាតឲ្យសិស្ស និស្សិត ប្រឡងចូលក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល​ចំនួន​៣០ផ្នែក ដោយមិនកំណត់អាយុ ដោយហេតុផលថា កន្លងមកការកំណត់អាយុបង្កការលំបាកដល់អ្នកត្រូវប្រឡងនិងបាត់បង់ធនធានបម្រើការងារ។​

លោកនាយករដ្ឋមន្ត្រីសេរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា ការសម្រេចនេះគឺបន្ទាប់ពីការឃើញការលំបាករបស់សិស្សនិស្សិតនិងតម្រូវការធនធានមនុស្សក្នុងវិស័យសុខាភិបាល​ ហើយលោក​ក៏បានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងការកែប្រែលក្ខខណ្ឌមួយចំនួន។​

នៅក្នុងអនុក្រឹត្យដែលលោកនាយករដ្ឋមន្ត្រីចុះហត្ថលេខាកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ​២០១៧ បានកំណត់​ផ្នែកចំនួន​៣០ ដែលអាចប្រឡងចូលក្របខណ្ឌដោយមិនកំណត់អាយុ ក្នុងនោះរួមមានសាស្ត្រាចារ្យមហាបរិញ្ញា សាស្ត្រាចារ្យរង ពេទ្យឯកទេស វេជ្ជបណ្ឌិត និងឱសថការីជាដើម។​

នៅក្នុងអនុក្រឹត្យនោះ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ការប្រឡងចូលក្របខណ្ឌមន្ត្រីរាជការផ្សេងៗទៀតក៏ត្រូវបន្ធូបន្ថយអាយុដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ក្រសួងស្ថាប័នណាខ្លះ ហើយត្រូវបន្ថយដល់កម្រិតណានោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ