វិភាគ៖ មានកត្តាអ្វីបានលោក ហ៊ុន សែន រំឭកពាក្យសន្តិភាពញឹកញាប់នៅពេលជិតបោះឆ្នោត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីជួបជុំអ្នកសារព័ត៌មានកាលពីថ្ងៃទី១៤មករា (រូបថតហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

បើទោះបីជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ មិនទាន់ចូលមកដល់ក៏ពិតមែន ក៏ប៉ុ​ន្តែ​​គ​ណប​ក្សន​យោ​​​​បា​យដែលមានអសនៈក្នុងសភា ពេលនេះហាក់បានបង្ហាញពីភាពខ្លាំងតែរៀងៗខ្លួន ពីការ​ដ​ណ្តើម​ជ័​យ​​ជ​​ម្នះ យកតំណែងជានាយករដ្ឋមន្ត្រី ក្រោយកា​របោះឆ្នោតខាងមុខ។

ការបង្ហាញសាច់ដុំដាក់គ្នា ស្របពេលដែលស្ថាប័នកំពូលមួយចំនួន ដូច​ជា​រដ្ឋ​ស​ភា តុលាការ និងកង​ម្លាំ​ង​ប្រ​ដាប់អាវុធ ជាដើម នៅមិនទាន់ផ្តល់ជំនឿថា ជាស្ថាប័នឯករាជនៅឡើយនោះ គេស​​ង្កេ​​តឃើ​ញ​ថា​​ស្ថានកា​រណ៍ន​យោ​បា​យ បានប្រែប្រួ​ល ​ទៅ​តាមអារម្មណ៍ របស់អ្នកនយោបា​យដែលមាន​ឥទ្ធិពល។

ស្ថិតក្នុងស្ថានការណ៍បែបនេះ សកម្មជនបក្សប្រឆាំងមួយចំនួន អ្នកការពារសិទ្ធិមនុស្ស និងស​កម្ម​ជន​ដីធ្លី ត្រូវ​បាន​ចាប់ឃុំខ្លួន ទាំងរងនូវការរិះគន់ថា ធ្វើឡើងដើម្បីបំពេញបំណងរបស់អ្នកនយោបាយ ដែលចង់​ផ្តួលដៃគូប្រកួត។

ក្រោយការបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាបា​នធ្លាក់អសនៈក្នុងសភាពី៩០​មកសល់​៦៨​អាស​នៈ​វិញ​​​ពោលគឺ២២អាសនៈធ្លាក់ទៅលើគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំង។

ខណៈបក្សប្រឆាំងកើនអសនៈនោះ សារគំរាមមួយចំនួនត្រូវបានធ្វើឡើង នៅលើកញ្ចក់ទូរទស្សន៍ និង​នៅ​តា​មបណ្តេ​ញសង្គម ដូចជាសារគំរាមសម្លាប់មេបក្សប្រឆាំងលោក កឹម សុខា ការលើកឡើងថា បើគណ​​ប​ក្ស​ប្រ​ជា​ជ​នកម្ពុជាចាញ់ឆ្នោត នឹងមានសង្គ្រាម កងទ័ពត្រូវការពារលោក ហ៊ុន សែន និងថារដ្ឋា​ភិ​បាល​នឹងប្រើក​ម្លាំ​ង​ប្រ​​ដា​ប់អាវុធ ដើម្បីការពារសន្តិភាព។

ជា​ងនេះទៅទៀត នាថ្ងៃទី២៤ខែមករានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានរំឭកសារ​នយោបាយឡើងវិញ ដោយសរសេរលើហ្វេសប៊ុករបស់លោកថា៖ «ដាច់ខាតកម្ពុ​ជា ​ត្រូវតែមា​នសន្តិភា​ពជានិ​ច្ចនិ​រន្ត៍​​!​​​»។

កា​​ររំឭកសារនយោបាយ របស់លោក ហ៊ុន សែន ពេលនេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយ​ពីលោ​ក ប្រកាស​ឈប់យកមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ធ្វើជាដៃគូសន្ទនា។

ប្រធានបទ សម្រាប់ធ្វើការវិភាគនៅថ្ងៃនេះ គឺចង់ដឹងថា ហេតុអ្វីបានជាលោក ហ៊ុន សែន រំឭក​សារស​ន្តិភាព​ម្តង​ហើយម្តងទៀត អំឡុងការបោះឆ្នោតជិតមកដល់?

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ការរំឭកពីសង្គ្រាម ឬសន្តិភាព អា​ច​មានឥទ្ធិពលតិចតួច ទៅលើម្ចាស់ឆ្នោត ដែលមានវ័យចំណាស់ ធ្លាប់ឆ្លងកាត់សង្គ្រាម ហែកហួរផ្ទៃក្នុង។

លោក ឯម សុវណ្ណារ៉ា បន្តថាលោកមិនបាន​ដឹងពីចក្ខុ​វិស័​យពិ​តប្រា​កដរបស់លោក ហ៊ុន សែន ទេ។ ​ប៉ុន្តែ​លោ​កវិភាគថា សាររំឭកពីសន្តិភាពនេះ​ អាចថាបក្សកាន់អំណាចចង់ ឲ្យម្ចាស់ឆ្នោត នឹងពីគុណ​បំណាច់ រប​ស់គណបក្សខ្លួន ដែលបានផ្តួលរលំរបបខ្មែរក្រហម រហូតឈា​នទៅពន្ល​ត់សង្គ្រាមស៊ី​វិលទាំង​ស្រុង​នៅក​ម្ពុជា ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

លោកវិភាគទៀតថា មេដឹកនាំបក្សកាន់អំណាចទំនងចង់បង្ហាញពីឥទ្ធិពលក​ម្លាំង​ប្រ​ដាប់​អាវុធ ដែលកន្លង​មកនេះ លោកថា អាចជួយការពារ គណ​ប​ក្ស​ប្រជាជនកម្ពុជា ឲ្យបន្តកាន់អំណាច រហូត​ដល់​​ពេលនេះ បើទោះបីជាគណបក្សនេះ ធ្លាប់​ចាញ់​ឆ្នោត​​​លើកដំបូងនៅ​ឆ្នាំ១៩៩៣ ក្រោមការរៀបចំ របស់អ​ង្គការ​សហ​ប្រ​ជាជាតិហៅថា(UNTA​C)ក៏ដោយ​។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា មួយវិញទៀត ការរំឭកសារដដែលៗ របស់រដ្ឋាភិបាលនេះ អាចជាកា​រព្រួ​យ​បារ​ម្ភនៃការ ហក់ឡើងប្រជាប្រិយភាព របស់គណបក្សប្រឆាំង ។ប៉ុន្តែលោកវិភាគថា ការរំពឹងទុក​នៃ​​ការ​​ចង់ឲ្យ​មាន​សន្តិភាពយូអង្វែង អាចនឹងបរាជ័យ បើបញ្ហាចាក់ស្រែះ របស់ពលរដ្ឋ រួម​ទាំងបញ្ហាអយុត្តិធ​ម៌​​​ក្នុ​ង​ស​ង្គម​ផង នៅ​តែ​បន្តកើតឡើង។

លោកថា៖ «មានការអីឲ្យ [ពលរដ្ឋ] ពឹងទៅលើប្រព័ន្ធច្បាប់ កុំពឹងទៅលើប្រព័ន្ធអំណាច ឬក៏យោធា និង​កង​កម្លាំងប្រដាប់អាវុធ ។នេះ​អាចធ្វើឲ្យប្រព័ន្ធយុត្តិធម៌នៅកម្ពុជា អាចមានសុក្រិតភាព ធ្វើឲ្យពលរដ្ឋ កម្ពុជាអាច​ទទួ​លយ​ក​បាន​។នៅពេលដែលពលរដ្ឋទទួលយកបានប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដូច្នេះ​សន្តិភាពផ្លូវចិត្ត ស​ន្តិភា​​ពផ្លូវ​​កាយ ភាពកង្វះខាតនៃអយុត្តិធម៌ក្នុងសង្គមវាអាចកាត់បន្ថយ»។

បើតាមលោក ឯម សុវណ្ណារ៉ា បើទោះបីជាលោក ហ៊ុន សែន អះអាងបែបនេះក៏ដោយ ប៉ុន្តែលោកថា សង្គ្រា​ម​ស៊ីវិ​លនៅកម្ពុជា នឹងមិនអាចកើតមានទេ ទោះក្នុងកា​លៈ​ទេសៈណាក៏ដោយ ដោយថា ការដ​ណ្តើ​ម​អាណាចនៅពេលនេះ ធ្វើឡើងតាមរយៈការបោះឆ្នោត។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី វិភាគថា សាររំឭ​ក របស់​លោក ហ៊ុន សែន ពីសន្តិភាព​នេះ អា​​​ចជាការបារម្ភទៅលើភាពមិ​ន​ច្បា​ស់​​​​លា​ស់ នៃការបន្តគ្រប់គ្រងតំណែងជា​នាយករដ្ឋ​មន្ត្រីទៅថ្ងៃអនាគត  ដោ​យថា ក្រោ​​យការបោះឆ្នោតឆ្នាំ២០១៣គណប​ក្សនេះ​ បានបា​ត់បង់​អាស​នៈអស់​២២រួចទៅហើយ គួប​​ផ្សំ​នឹ​​ង​​កា​រធ្វើកំ​​ណែទ​ម្រង់ជិតពេ​ញមួយ​អាណ​ត្តិនេះទៀត មិនអាចបំបាត់ការរំ​លោភ​បំ​ពានដី​ធ្លី អំ​ពើពុករលួយ អយុ​ត្តិ​ធ​ម៌ស​ង្គម ភាពអ​​ត់កា​រងារធ្វើ និងបញ្ហាផ្សេងៗទៀត នៅតែ​បន្តកើត​មាន​ឡើងដដែល។

លោកថា៖ «ជាសារបង្ហាញពីការព្រួយបារម្ភរបស់លោក ដោយខ្លាចថាសង្គមនឹងវាឈានទៅរកបះបោ អីផ្សេងៗ។ជាអារម្មណ៍ របស់ខ្ញុំបើសិនជាសង្គមមានស្ថេរភាព ហើយពលរដ្ឋរស់នៅដោយសុខសាន អ្នកដឹកនាំគេមិនងាយយកពាក្យហ្នឹងមកប្រើទេ»។

អ្នកវិភាគវ័យក្មេង លោក រិទ្ធា មេតា វិភាគថា សាររបស់នាយករដ្ឋមន្រ្តីដែលរំលឹក​ពីសន្តិភាពដដែលនេះ អាចជាការភ័យខ្លាចផងដែរ របស់មេដឹកនាំបក្សកាន់អំណាច នៅពេល ប្រព័ន្ធព័ត៌មាន បែបបច្ចេកវិទ្យា​ទំនើប តាមបណ្តាញសង្គម ចាប់ផ្តើមលា​តត្រដាងពី​ការក្តោបក្តា​ប់​​អំ​​​ណាច​​និងមុខជំនួញ តាមបែបក្ខពួក និង​គ្រួសារនិយម។

លោក រិទ្ធា មេតា វិភាគទៀតថា  ការធ្វើ​កំណែ​ទ្រង់​ដ៏ពិ​ត​ប្រា​កដមួយ ទៅមុខលែងរួចនោះ លោកថា ជម្រើស​​បាន​កាន់អំ​ណាច​បន្ត​ទៀត មានតែការផ្ញើសារគំរាម ដើម្បីបិទបាំងការពិត។

លោកថា៖ «ជាសារគំរាមមួយបង្ហាញថា ប្រទេសយើងអត់ទាន់ដូរបាន បើដូរហើយត្រូវតែចលាចលហើយ គាត់ចង់បង្ហាញអញ្ចឹង ។បើនិយាយពីយើងគិតវិញថា ពលរដ្ឋចង់ដូរ ប៉ុន្តែអ្នកកាន់អំណាចថា បើដូរមាន​សង្គ្រាម​ ជាគន្លឹះមួយដែលគាត់ចង់បង្ហាញថា អត់ពីគាត់ទៅប្រទេសនឹងអត់មានសន្តិភាព»។

ព្រឹទ្ធាចារ្យនយោបាយជើងចាស់មួយរូប គឺលោក លឺ ឡៃស្រេង លើកឡើងថា កូនសោស​ន្តិភាពនៅ​លើដៃលោ​ក ហ៊ុន សែន។ ប៉ុន្តែលោកថាបើលោក ហ៊ុន សែន មិនដោះស្រាយប​ញ្ហាជាតិធំៗដែល​កំពុង​កើត​មានដូចបច្ចុប្បន្ននេះ ឲ្យមានតម្លាភាពទេ លោកព្រមានថាសន្តិភា​ពនឹងមិននៅបានយូអង្វែងក្នុ​ងដៃនា​យ​ករដ្ឋម​ន្ត្រីទៀតទេ។

លោកថា៖ «ខទី១កម្តៅនយោបាយត្រូវធ្វើឲ្យត្រជាក់ ខទី២ផ្ទះសម្បែងដីធ្លី របស់អ្នកស្រុកត្រូ​វដោះស្រា​យឲ្យរួច ព្រំប្រទល់ជាមួយប្រទេសជិតខាង ត្រូវធ្វើឲ្យមានតម្លាភាព ឲ្យមតិមហាជនគេជឿបានផង។ រឿ​ងលុយ៥​០០ដុល្លារ មិនដឹងស្អីផង យកមនុស្ស៤ទៅ៥នាក់ដាក់គុកឥតប្រយោជន៍ ដល់៧ទៅ៨ខែ​មិនទា​ន់​លែ​ងផង អាហ្នឹងអត់ត្រឹមត្រូវទេ»។

សរុបជារួមអ្នកវិភាគ ផ្តល់យោបល់ថា ដើម្បីរក្សាសន្តិភាពនៅបានយូអង្វែង រដ្ឋាភិបាលត្រូវធ្វើឲ្យម​នុស្ស​គ្រប់គ្នា ទទួលបានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយប្រព័ន្ធយុត្តិធម៌ មិ​ននៅក្រោមឥ​ទ្ធិពល​គ​ណប​ក្សនយោបាយណាមួយ ពង្រឹងការផ្សះផ្សាជាតិ និងការពារបូរភាពទឹកដី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ