សិស្ស១២​នាក់​នៅ​ក្នុងខេត្តពោធិ៍សាត់ដួលសន្លប់ជាបន្ដបន្ទាប់

សិស្ស ១២​នាក់​នៅ​វិទ្យាល័យ ហ៊ុន ​សែន​ បាក់ចិញ្ជៀន​ ស្ថិត​ក្នុងស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់ បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់នៅ​ព្រឹក​ថ្ងៃ​នេះ។

នាយករងនៃវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ជៀន លោក សុខ យឿន ប្រាប់វីអូឌីនៅថ្ងៃនេះថា សិស្ស​ស្រី ១១​នាក់ និង​សិស្ស​ប្រុស​ម្នាក់ បាន​ដួល​សន្លប់​នៅ​ជា​បន្ត​បន្ទាប់​នៅ​ម៉ោង​ ៩​ព្រឹក​ថ្ងៃ​នេះ បន្ទាប់​ពី​សិស្ស​ទាំង​នោះ​មាន​អាការៈ​ថប់​ដង្ហើម ហត់ និង​ក្ដៅ​ខ្លួន។

គ្រូ​បង្រៀន​រូប​នេះ បាន​ប្រាប់​ថា សិស្ស​ទាំង​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត និង​បាន​ធូរ​ស្រាល​វិញ​ហើយ។

បើ​តាម​គ្រូ​បង្រៀន​រូប​នេះ សិស្សនៅក្នុងវិទ្យាល័យ​នេះ ក៏​បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៧ បន្ទាប់​ពី​ពួកគេ​ស្ថិត​ក្នុង​អការៈ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ។

នាយកប៉ុស្តិ៍នគរបាលឃុំបាក់ចិញ្ជៀន លោក ខាំ ធារិទ្ធិ  ដែលបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ អះអាងថា សិស្សដែលដួលសន្លប់នោះ អាចបណ្ដាលមកពីពួកគេគេងមិនបានគ្រប់គ្រាន់ រួមផ្សំជាមួយបរិស្ថាននៅទីនោះមិនស្អាតផង ក៏ធ្វើឲ្យពួកគេសន្លប់តែម្ដង។

លោក សុខ យឿន ឲ្យដឹងថា  សិស្សនៅវិទ្យាល័យមានចំនួន ១០៦៦​នាក់ ក្នុងនោះមានស្រី ៥៦៦​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ