ជប៉ុនផ្ដល់ជំនួយជិត៨លានដុល្លារសម្រាប់សម្អាត​មីននៅខេត្តបាត់ដំបង

គ្រាប់មីន

រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណងដល់កម្ពុជា គិតជាទឹកប្រាក់ប្រមាណជិត ៨លានដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការសម្អាតមីនក្នុងខេត្ដបាត់ដំបង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា AKP។

បើ​តាម AKP ដដែល ជំនួយនេះ ត្រូវបានផ្ដល់​ទៅ​ឲ្យ​មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) ក្នុងជំនួបមួយ​ជាមួយក្រុមការងារអនុវត្តន៍របស់រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃពុធម្សិលមិញ។​

អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា លោក ហេង រតនា ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​បាន​និយាយ​ថា ជំនួយ​របស់​ជប៉ុន​នេះ នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​សម្អាត់​មីន​នៅ​ក្នុងស្រុក​ចំនួន ៤ ស្ថិត​ក្នុង​ខេត្ត​បាត់ដំបង។

AKP បាន​ចុះ​ផ្សាយ​បន្ត​ថា ជប៉ុនបានផ្ដល់ជំនួយមកកម្ពុជារាប់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០០២មក ដូចជា ក្នុងផ្នែកអប់រំ សុខភាព កសិកម្ម ជាពិសេស ក្នុងប្រតិបត្តិការសម្អាតមីន។

ក្រៅពីជប៉ុន រដ្ឋាភិបាលកម្ពុជា ក៏ទទួលជំនួយដោះមីនពីប្រទេសផ្សេងទៀតផងដែរ ដូចជា សហរដ្ឋអាមេរិក និងប្រទេសកុម្មុនីស្ដចិនជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ