ប្រធានាធិបតីហ្វីលីពីនទទូចឱ្យអ្នកបោះឆ្នោតកុំបោះឆ្នោតត្រកូលមេដឹកនាំផ្ដាច់ការ

(រូបភាពពី AFP)

ប្រធានាធិបតីហ្វីលីពីនដែលនឹងចូលនិវត្តន៍ឆាប់ៗនេះបានទទូចឱ្យប្រជាជននិងអ្នកបោះ​ឆ្នោតកុំគាំទ្របេក្ខជន មក​ពី​គ្រួសាររបស់មេដឹកនាំផ្ដាច់ Ferdinand Marcos ដែល​លោកថាកុំឱ្យនយោបាយផ្ដាច់ការរស់ឡើងវិញ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ការថ្លែងរបស់លោកប្រធានាធិបតី Benigno Aquino បានធ្វើឡើងនៅ​ពេលលោកថ្លែង​សុន្ទ​រក​ថាក្នុងពីធីរំលឹកខួប៣០ឆ្នាំនៃការដួលរំលំរបបផ្ដាច់​ការរបស់ Ferdinand Marcos ដោយ អំណាចប្រជាជនកាលថ្ងៃទី២៥ កុម្ភះ ឆ្នាំ១៩៨៦។​

ប្រទេសហ្វីលីពីន​កំពុងធ្វើយុទ្ធនាការរកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតីនិងអនុប្រធានាធិបតី នៅថ្ងៃទី៩ ឧសភា ឆ្នាំ២០១៦។

ថ្លែងនៅចំពោះហ្វូងមហាជនដែលចូលព្រឹត្តិការណ៍នេះជាង៣០០០នាក់ លោកប្រធានា​ធិបតី Benigno Aquino មានប្រសាសន៍ថា៖ «ការគ្រប់គ្រងរបស់លោក Marcos មិនត្រូវបានរាប់ជាសករាជមាសឡើយ។ វាជាសម័យកាលដ៏សែនឈឺចាប់នៃប្រវត្តិសាស្ត្រមួយរបស់ប្រជាជនទៅវិញទេ។

តាមសេចក្ដីរាយការណ៍កូនប្រុសម្នាក់របស់លោក Ferdinand Marcos គឺលោក Bongbong​ Marcos ក៏មានឈ្មោះជាបេក្ខជនតំណែងប្រធានាធិបតីនៅក្នុងការបោះឆ្នោតខែ​ឧស​ភានេះដែរ។

មេដឹកនាំផ្ដាច់ការ Ferdinand Marcos បានកាន់អំណាចរយៈពេល២០ឆ្នាំ។ ក្រុមប្រឆាំងរបបផ្ដាច់ការនៅហ្វី​លីពីនបាននិយាយថាក្នុងអំឡុង២០ឆ្នាំនេះគ្រួសារ Ferdinand Marcos មានទ្រព្យសម្បតិ្តដោយគិតជាប្រាក់គឺ ប្រមាណជា១០០០លានដុល្លារអាមេរិក។

អ្នកនយោបាយដែលជួយចុងផ្ដើមឱ្យមានការបះបោរប្រឆាំងរបបផ្ដាច់ការគឺឪពុកនិងម្ដាយរបស់​លោកប្រធានា​ធិបតី Benigno Aquino។​ ម្ដាយរបស់លោកគឺលោកស្រី Corazon Aquino បានឡើងកាន់អំណាចនៅពេល លោក​ Marcos ត្រូវបង្ខំនិរទេសខ្លួនទៅរស់នៅរដ្ឋ Hawaii សហរដ្ឋអាមេរិក៕

ប្រភព: CNA

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ