បេក្ខជនគណបក្សសាធារណៈរដ្ឋម្នាក់ដែលជាអ្នកជំនួញបន្តឈ្នះឆ្នោតជាលំដាប់

(រូបភាពពី BBC)

បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណៈរដ្ឋលោក Donald Trump បានដណ្ដើមជ័យជម្នះចំនួន​៣រដ្ឋ​ថែម​ទៀតហើយចុងក្រោយនេះគឺរដ្ឋ Nevada ដែលធ្វើឲ្យជ័យជម្នះរបស់លោកកាន់តែរឹងមាំដើម្បីឈានទៅដល់ការតែងតាំងចេញពីគណបក្សសំរាប់ការប្រកួតប្រជែងតំណែងប្រធានាធិបតីជាមួយគណបក្សប្រជាធិបតេយ្យ។

មហាសេដ្ឋីរូបនេះបានឈ្នះឆ្នោតនៅរដ្ឋចំនួន៣នៅដំណាក់កាលចុងក្រោយនេះគឺរដ្ឋ New Hampshire រដ្ឋ South Carolina និងរដ្ឋ Nevada ដែលធ្វើឲ្យគូប្រកួតសមាជិកព្រឹទ្ធិសភា Marco Rubio និង Ted Cruz ស្ថិតក្នុងតំណែងប្រទាញប្រទូងគ្នា។​ ពួកមន្ដ្រីគណបក្សសាធារណរដ្ឋក៏បានទទួលស្គាល់ជ័យជម្នះរបស់លោក Donald Trump ភ្លាមៗនៅពេលដែលការរាប់សន្លឹកឆ្នោតនៅរដ្ឋ Nevada ចប់សព្វគ្រប់។

បេក្ខជន Donald Trump ទោះបីចាញ់ឆ្នោតនៅរដ្ឋ Iowa ក៏ដោយប៉ុន្ដែជ័យជម្នះ​របស់​មហា​សេដ្ឋីរូបនេះ​មាន​ភាពរឹងមាំជាងបេក្ខជនដទៃទៀតដែល​នឹងធ្វើឲ្យបេក្ខភាព​របស់​គាត់​អាច​ត្រូវបានគណបក្សយកមកធ្វើការពិនិត្យនិងសំរេច។

តែនៅជាមួយគ្នានេះបេក្ខជន២រូបមកពីគណបក្សប្រជាធិបតេយ្យគឺលោកស្រី Hilary Clinton អតីតរដ្ឋមន្ដ្រីការបរទេសនិងសមាជិកព្រឹទ្ធិសភា Bernie Sanders ក៏មានសំលេងប្រកៀកៗគ្នាយ៉ាងខ្លាំងដែលពួកគេបានឆ្លងកាត់ការបោះឆ្នោតនៅរដ្ឋទាំងនេះ។

អាមេរិកនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី៨វិច្ឆិកាដែលជាការជ្រើសរើសតំណែងប្រធានាធិបតីលើក​ទី៤៥ជំនួសលោក ប៉ារ៉ាក់ អូបាម៉ា ដែលចូលនិវត្តន៍៕

ប្រភព:BBC

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ