បក្ស​ប្រឆាំង​គ្រោង​ជ្រើស​តាំង​មេដឹកនាំ​ថ្មី​នៅ​ដើម​ខែ​ក្រោយ​​បន្ទាប់​ពី​មេ​បក្ស​លា​លែង

គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ជ្រើស​តាំង​មេដឹកនាំ​ថ្មី​របស់​ខ្លួន នៅ​ដើម​ខែ​មីនា​​ខាង​មុខ​នេះ បន្ទាប់​ពី​មេដឹកនាំ​គណបក្ស​នេះ បាន​ប្រកាស​លា​លែង​ពី​តំណែង កាល​ពី​ជាង ១០​ថ្ងៃ​មុន។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថា គណៈបក្ស​ប្រឆាំង​មួយ​នេះ គ្រោង​រៀបចំ​សមាជ​វិសាមញ្ញ​មួយ នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមីនា​ ខាង​មុខ​នេះ នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ប្រធាន និង​អនុ​ប្រធាន​គណបក្ស គឺ​ជា​របៀប​វារៈ​សំខាន់​នៅ​ក្នុង​សមាជ​នា​ពេល​ខាង​មុខ​នេះ។

សមាជ​វិសាមញ្ញ​នេះ ត្រូវ​បាន​គេ​គ្រោង​រៀបចំ​ធ្វើ​ឡើង​ជាង ២០​ថ្ងៃ​ក្រោយ​ពី​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ប្រកាស​លា​លែង​ពី​តំណែង​ជា​ប្រធាន​បក្ស កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​កន្លង​មក​នេះ។

ការ​លា​លែង​ពី​តំណែង​របស់​លោក សម រង្ស៊ី ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​កើត​ឡើង​តែ​ជាង ១០​ថ្ងៃ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង​មួយ​នេះ តាម​រយៈ​ការ​កែ​ប្រែ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ