លោក ហ៊ុន សែន៖ ទោះក្នុង​តម្លៃ​ណា​ក៏​ដោយ ត្រូវ​ថែរក្សា​ការពារ​សន្តិភាព​ឲ្យ​បាន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីជួបជុំអ្នកសារព័ត៌មានកាលពីថ្ងៃទី១៤មករា (រូបថតហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​នេះ បាន​បន្ត​លើក​ឡើង​ពី​តម្លៃ​​សន្តិភាព ដោយ​ថា ទោះ​ជា​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ ក៏​ត្រូវ​តែ​ថែ​រក្សា​ការពារ​សន្តិភាព​ឲ្យ​បាន។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​នេះ លោក ហ៊ុន សែន បាន​សរសេរ​ថា សន្តិភាព និង​ការ​រីក​ចម្រើន​សព្វ​ថ្ងៃ​នេះ បាន​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព និង​ជីវិត​រស់នៅ​កាន់​តែ​ល្អ​ប្រសើរ។

លោក​បន្ថែម​ថា គ្រប់​អ្វីៗ​ទាំង​អស់ គឺ​ត្រូវ​ចាប់​ផ្ដើម​ពី​សន្តិភាព​មុន​គេ ដែល​ត្រូវ​បាន​ចំណាយ​ធនធាន និង​ពលី​ជីវិត​យុទ្ធជន និង​ពលរដ្ឋ​ច្រើន​ណាស់។

លោក​ប្ដេជ្ញា​ថា ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ក៏​ត្រូវ​តែ​ថែ​រក្សា​ការពារ​សន្តិភាព​ឲ្យ​បាន។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្មីៗ​នេះ បាន​ព្រមាន​ដោយ​មិន​ចំពោះ​ទៅ​ដល់​អ្នក​ចង់​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ពណ៌​ថា ឲ្យ​ត្រៀម​ក្ដារ​មឈូស ប្រសិន​បើ​ពួកគេ​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ប្រទេសក​ម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ