គ.ជ.ប បង្ហាញថាបក្សប្រជាជនកម្ពុជាឈ្នះអាសនៈព្រឹទ្ធសភាទាំងអស់

រូបពីហ្វេសប៊ុក របស់លោក ហ៊ុន សែន

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បង្ហាញលទ្ធផលបឋមនៃការបោះ ឆ្នោតព្រឹទ្ធសភាអាណត្តិទី៤ នៅថ្ងៃនេះគឺគណបក្សប្រជាជនកម្ពុជាឈ្នះដាច់គេ។

លទ្ធផលបឋមបង្ហាញថា ទាំង៨ភូមិភាគគឺគណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផល ច្រើនជាងគេ ហើយឈ្នះអាសនៈទាំងអស់ក្នុងការប្រកួតប្រជែងចំនួន៥៨អាសនៈ។

គណបក្សចំនួន៤ដែលចូលរួមប្រកួតប្រជែងរួមមាន គណបក្សប្រជាជនកម្ពុជាទទួលបាន​១១ ២០២ សំឡេង គណបក្សហ្វ៊ុនស៊ិនប៉ិចទទួល២៧៦សំឡេង គណបក្សខ្មែររួបរួមជាតិ​ទទួល១៨២សំឡេង និង គណបក្សយុវជនកម្ពុជាទទួល៣សំឡេង។

សមាជិកព្រឹទ្ធសភាក្នុងអាណត្តិទី៤ មាន៦២រូប ក្នុងនោះ៥៨រូបបោះឆ្នោតអសកល ២រូបជ្រើសតាំង ដោយសមាជិករដ្ឋសភា និង ២រូបទៀតតែងតាំងដោយព្រះមហាក្សត្រ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ