ពលរដ្ឋនៅខេត្តសៀមរាបស្នើនាយករដ្ឋមន្ត្រីឲ្យទប់ស្កាត់ការបណ្តេញចេញពីសំណាក់មន្ត្រីយោធា

អ្នកមានជម្លោះដីធ្លីមកពីខេត្តសៀមរាបរកអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីឲ្យជួយទប់ស្កាត់ការបណ្តេញ​ពី​​សំ​ណា​ក់មន្ត្រីយោធាដែ​លពួកគេចោទថាកំពុងគំរាមកំហែង​បណ្តេញពួកគេ​ជាង១០០គ្រួ​សារចេញ​ពី​លំ​​នៅ​​​ដ្ឋាន​ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរ​មូលដ្ឋាន។

អ្នកតវ៉ាម្នាក់ក្នុងចំណោមអ្នកតវ៉ាជាង១០០នាក់ផ្សេងទៀតលោក ស្រី ពាន់ អាយុ៤៥ឆ្នាំ រស់នៅ​ភូមិសែ​ន​ជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ឲ្យអ្នកសារព័ត៌មាន​ដឹងក្រោយដា​ក់ពាក្យ​បណ្តឹងទៅ​មន្ត្រី​ខុ​​ទ្ទ​កា​រ​ល័​​យ​នាយករដ្ឋមន្ត្រី នាថ្ងៃទី២៥ខែមីនានេះថាបច្ចុប្បន្ននេះមន្ត្រីយោធា៥រូបនៅភូមិភាគ៤បានបាន​ប្រើ​អា​វុធគំរាមកំហែងពួកគាត់ជាង១០០គ្រួសារ ឲ្យចាកចេញពីលំនៅដ្ឋានដែលលោកថាគ្មាន​កិច្ចអ​ន្តរា​​គម​ន៍ទប់ស្កាត់ពី​អាជ្ញាធរមូលដ្ឋាន។​

បុរសរូបនោះអំពាវនាវឲ្យនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍ទៅលើមន្ត្រីយោធានោះដើម្បី​ឲ្យពួកគាត់បានអា​ស្រ័យ​​ផលលើ​ដី៩៧១ដូចធម្មតាវិញ។ លោកបន្តថា៖ “សុំឲ្យគាត់ជួយអន្តរាគមន៍ឬជួយដោះស្រាយដើម្បីឲ្យពួ​ក​ឃើ​​​​ងខ្ញុំទាំង១៣៩គ្រួសារនឹងបានដីសង់លំនៅដ្ឋាននិងអាស្រ័យផលនិងឲ្យជៀសផុ​តការប្រមា​ថ​​ដេញ​ហើ​យ​និងគំរាម ហើយនិងបណ្តេញចេញពីមូលដ្ឋានរបស់ទាហានយោធាយុទ្ធភូមិភាគទី៤ដែលដឹក​នាំ​​ដោ​យ​​លោក ទេព រួន លោក ស៊ាង ស្រាង លោក ហៅ ហឺយ លោក ម៉ុត លោក យ៉ន ដែ​លគា​ត់​ប​ញ្ជា​​ផ្ទាល់។ ហើយលោក ហឺយ ហ្នឹងគាត់បានយកកំាភ្លើងទៅបាញ់និងវាយប្រជាពលរដ្ឋ ហើយលោក យ៉ន ហ្នឹងគាត់បា​​ន​ដក់​យកប៉ាស៊ីនបាញ់ថ្មាំ និងធុងបាញ់ថ្នាំដំឡូងដែលបានដាំហ្នឹងក៏គាត់ដកចេញអត់ឲ្យដាំទេ ហើ​យខ្នុរដូងស្វា​យក៏គាត់កាប់ ហើយគាត់បានយកអេស្ការ(គ្រឿងចក្រ)ទៅកាយដីហ្នឹ​ងគាត់មិ​​ន​ឲ្យនៅ​គាត់ថាដីហ្នឹ​ងជាដីរបស់គាត់“។

អ្នកតវ៉ាម្នាក់ទៀតគឺអ្នកស្រី សាន ស្រែ អាយុ៣២ឆ្នាំបានអះអាងដែរថាជម្លោះអូ​សបន្លាយជិត​៤ឆ្នាំ​មក​នេះ​ស្រ្តីរូបនោះថា ធ្វើឲ្យ​អ្នកភូមិសម្រេចចេញធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃទាំងប្រឈ​មនឹងគ្រោះថា្នក់ ចំណែកអ្នកនៅក្នុ​ង​ភូមិ​ ជួ​បនឹ​ងភាពអត់ឃ្លានគ្មានលទ្ធភាពប​ញ្ជូនកូនៗទៅសាលា។

ស្ត្រីរូបនោះទទួចឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍បន្ទាន់ឲ្យពួកគេបានបានធ្វើ​ស្រែចំការលើ​ដីនោះដោ​យ​គ្មាន​ភ័​​យ​ខ្លា​ចនឹងការ​គំរាមកំហែងនិងការបណ្តេញចេញ។ អ្នកស្រីបន្ថែមថា៖ “យើងខ្ញុំសូមសំណូមពរឲ្យសម្តេចជួយបងប្អូនយើងខ្ញុំនេះផងនិងគ្រួសារយើងខ្ញុំនេះ ព្រោះនាង​ខ្ញុំនេះចង់បានតែដីទេ អត់ចង់បានអីទេ ចង់បានឲ្យវាសុខស្រួលកុំឲ្យទាហានគាត់មកអុក​ឡុកទៀតប៉ុ​ណ្ណោះ​​ឯងចា ពួកគេទាហានគាត់មានប្រាក់ខែចាយមានអង្កររបបស៊ី តែចំណែកពួកខ្ញុំជាប្រជាពលរដ្ឋបើមិនឲ្យធ្វើ​(ដីស្រែ)ខ្ញុំគ្មានស្អីស៊ីទេ“។

មន្ត្រីខុទ្ទការល័យនាយករដ្ឋមន្ត្រីគឺលោក គង់ ចំរើន សុំមិនធ្វើអត្ថាធិប្បាយទៅនឹងសំនួរអ្នកសារព័ត៌មានដែលសួរ​ពីចំណាត់ការបែបណាតបនឹងពាក្យបណ្តឹងរបស់អ្នកភូមិនេះទេ។ ប៉ុន្តែនៅពេលចុះហត្ថលេខាទទួលពាក្យបណ្តឹងលោ​​​​ក​បានប្រាប់អ្នកភូមិថារងចាំ​ទទួលព័ត៌មានពីមន្ត្រីជំនាញរបស់រដ្ឋាភិបាលនៅពេលក្រោយ។

តាមពាក្យបណ្តឹងរបស់អ្នកភូមិស្នើនាយករដ្ឋមន្ត្រីអន្តរាគមន៍យកដីទំហំ៩៧១ហិកតាឲ្យពួកគាត់បានកាន់​កាប់ឡើងវិញ។​ ឲ្យ​មន្ត្រីយោធាទាំងនោះសាងសង់ផ្ទះ២២ខ្នងជូនពួកគេវិញ។ ឲ្យមន្ត្រីយោ​ធាទំាងនោះ​ផ្តល់​សំណងជាថវិកាចំនួន៤ម៉ឺនដុល្លារ សម្រាប់​សំណងការខូចខាតបាត់បង់សម្ភារៈកសិកម្ម​ដែលអ្នកភូមិ​ថាមន្ត្រី​យោធាទាំងនោះបានរឹបអូសនិង​ឈូសកម្ទេចកន្លងទៅ។

VODមិនអាចស្វែងរកការឆ្លើយតបពីមន្ត្រីយោធាដែលរងការចោទប្រកាន់ពីអ្នកភូមិនោះបានទេ ចំណែកមេប​ញ្ជា​​ការភូ​​មិភាគ៤លោក ជា ម៉ន មិនអាចទាក់ទងបាន។ ចំណែកអភិបាលស្រុកស្វាយលើលោក ស៊ិក ប៊ុនស៊ិ​ន អះអាងថាជាប់រវល់។

ប៉ុន្តែមេ​ឃុំកន្ទួតលោក ពៀត ណារ៉ន អះអាងថា​ជម្លោះដី​ធ្លីអូបន្លា​យនៅតំបន់នោះលោកថាពលរដ្ឋធ្លាប់​ដាក់​ពា​​ក្យ​​បណ្តឹងមកអាជ្ញាធរច្រើនដងហើយដែលលោកថា​ពាក្យបណ្តឹងអ្ន​កភូមិបានប្តឹ​ងមន្ត្រី​យោធា​នៅភូ​មិ​ភា​​គ​​៤​នោះ​ថាបាន​ព្យាយាមយកដីពួកគាត់ តែលោកថាវិធានការនោះហួ​សពីសមត្ថកិច្ច​របស់​អា​​ជ្ញាធ​រមូ​ល​ដ្ឋាន។

ទោះ​ជា​យ៉ាងណាមេឃុំរូបនោះចង់ឃើញដំណោះស្រាយពីថ្នាក់ជាតិ​ដោយមិនឲ្យពលរដ្ឋណាម្នាក់ត្រូ​វ​បា​នប​​ណ្តេញ​ចេញ។ លោកបន្ថែមថា៖ “បានថាធ្វើម៉េចឲ្យវាសុក្រឹតណាអូន! ទោះកងទ័ពគាត់ធ្វើមុន(នៅមុន)ឬក៏ពលរដ្ឋគាត់ធ្វើមុនយ៉ាងណាក៏ដោយ សុំថាបើដីប្រជាពលរដ្ឋសុំឲ្យចែកឬឃ្វៀ​លដីនោះឲ្យមកប្រ​ជាពលរដ្ឋវិញ បើទោះជាកងទ័ពគាត់ឈរ​ជើង(ទោះជាកន្លែងកងទ័​ពឈរជើង)សុំឲ្យឃ្វៀ​លកុំឲ្យមានប​ញ្ហា​ប្រ​​​ជា​​ព​លរដ្ឋនិងកងទ័ព“។

បើតាមអ្នកតវ៉ាពួកគាត់បានមករស់នៅតំបន់នោះ​តាំងពីឆ្នាំ២០០០ពួកគេថាអ្នកភូមិទាំងនោះមានការទទួលស្គាល់​ពីអាជ្ញាធរមូលដ្ឋានតាមរយៈលិខិតស្នាមនានា។

ពួកគាត់ឲ្យដឹងដែរថាលុះដល់ចុងឆ្នាំ២០១​៣និងដើមឆ្នាំ២០១​៤ទើបមន្ត្រីយោធាទាំង៥រូបនោះមកអះ​អាងថាដីដែល​ពួកគាត់មកអាស្រ័​យផលយូ​រហើ​​​យនោះ ជាដីរបស់មន្ត្រីយោ​ធាប៉ុន្មាន​នាក់នោះទៅវិញ ប​ញ្ហានេះ​​​ពួកគេថាបង្ក​ឲ្យមានជម្លោះ​រហូតមា​នការ​គំរា​មបណ្តេញចេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ