បក្សសង្រ្គោះជាតិ ឈប់ប្រើប្រាស់លេខ៧

លោក កឹម សុខា ជួប​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួនកាល​ពីពេល​កន្លង​ទៅ​(រូបថត​ពីហ្វេសប៊ុកលោក កឹម សុខា)

មេដឹកនាំគណបក្សសង្រ្គោះជាតិ បានប្រាប់ឲ្យអ្នកគាំទ្រខ្លួន បញ្ឈប់ចងចាំលេខ៧ថាជាលេខ​របស់គណបក្សនេះទៀតទៅ។

នៅក្នុងពិធីផ្សព្វផ្សាយផ្ទៃក្នុង នូវគោលនយោបាយអាទិភាព សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ នៅខេត្តកំពង់ធំនាព្រឹកថ្ងៃ ២៥ខែមីនាឆ្នាំ២០១៧ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ថ្លែងថា “សូមបញ្ឈប់ទម្លាប់ជាទូទៅថា គណបក្សសង្គ្រោះជាតិលេខ៧ទៀតទៅ នាំឲ្យមាន ការភាន់​ច្រឡំ”។​នេះ​បើ​តាម​ហ្វេសប៊ុក​របស់លោក នៅថ្ងៃនេះ។

លោក កឹម សុខា ពន្យល់ថា លេខរៀងគណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧នេះ អាស្រ័យ​លើការ​ចាប់​លេខ​រៀង​តាមឃុំ-​សង្កាត់​នី​មួយ​ៗ ហើយមិន​មែនសុទ្ធតែ​លេខ៧គ្រប់ឃុំ-​សង្កាត់ ដូចការបោះឆ្នោត​តំណាងរាស្រ្ដឆ្នាំ២០១៣ទេ។

គណៈកម្មាធិការជាតិរៀប​ចំការបោះ​ឆ្នោត កំពុងតែរៀប​ចំចាប់លេខរៀង​សម្រាប់​គណបក្សនយោបាយ​​នីមួយៗ​ដែល​មាន​បេក្ខជនឈរ​ឈ្មោះជា​បេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧នេះ ដែលការបោះឆ្នោតនឹង​ធ្វើ​នៅថ្ងៃទី៤ខែមិថុនាខាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ