ក្រសួង​ប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​ជឿ​ថ្នាំ​ផ្ដាច់​គ្រឿង​ញៀន​របស់​តារា​សម្ដែង ​ស្វែង សុជាតា

ស្វែង សុជាតា និងគ្រូក្មេង​ នា​ពេល​កន្លង​ទៅ​

ក្រសួង​សុខាភិបាល កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ប្រតិកម្ម​ទៅ​នឹង​​ការ​ចុះ​ផ្សាយ​​អត្ថបទ​មួយ ដែល​និយាយ​ថា តារា​សម្ដែង​ស្រី​ម្នាក់​លក់​ថ្នាំ​ផ្ដាច់​គ្រឿង​ញៀន​ផ្សំ​ឡើង​ពី​រុក្ខជាតិ។

កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ កាសែត​ភ្នំពេញ ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ក្រោម​ថា “ស្វែង​ សុជាតា លក់​ថ្នាំ​ផ្ដាច់​គ្រឿង​ញៀន​ផ្សំ​ដោយ​ប្ដី​ក្មេង​ជា​គ្រូ​ឱសថ” ដោយ​តារា​សម្ដែង​រូប​នេះ​អះ​អាង​ប្រាប់​កាសែត​នេះ​ថា ថ្នាំ​នោះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្ដាច់​គ្រឿង​ញៀន។

បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​បែប​នេះ ក្រសួង​សុខាភិបាល​ចាត់​ទុក​ថា ឱសថ​បុរាណ​នោះ មិន​មាន​មូលដ្ឋាន​បច្ចេកវិទ្យាសាស្ត្រ​ច្បាស់​លាស់ ដើម្បី​បញ្ជាក់​ពី​ប្រសិទ្ធិភាព​នោះ​ឡើយ។

ជាង​នេះ​ទៅ​ទៀត ក្រសួង​បាន​អំពាវ​នាវ​ទៅ​ដល់​ប្រជា​ពលរដ្ឋ កុំ​ឲ្យ​ជឿ​លើ​ការ​ផ្សព្វផ្សាយ​នេះ ដោយ​ក្រសួង​គ្រោង​ចាត់​មន្ត្រី​ជំនាញ​របស់​ខ្លួន ទៅស្វែង​រក​ការពិត​ពី​​អ្នកនាង ស្វែង សុជាតា ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ