លោក ត្រាំ បរាជ័យ​យ៉ាង​ជូរ​ចត់​​ក្រោយ​​សំណើ​ច្បាប់​សុខាភិបាល​​មិន​អាច​ចេញរួច

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ​(រូបភាពពីទីភ្នាក់​ងារ​ AFP)

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅ​ថ្ងៃ​នេះ បាន​ទទួល​រង​បរាជ័យ​យ៉ាង​ជូរ​ចត់ នៅ​ក្នុង​ការ​ព្យាយាម​បង្កើត​ច្បាប់​លើក​ដំបូង ខណៈ​ដែល​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ក្នុង​ការ​លុប​ចោល​ច្បាប់ Obamacare ត្រូវ​បាន​ក្រុម​សមាជិក​សភា​បក្ស​សាធារណរដ្ឋ​ជំទាស់។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

បន្ទាប់​ពី​កាន់​តំណែង​បាន​រយៈ​ពេល ២​ខែ លោក ត្រាំ ត្រូវ​បង្ខំ​ចិត្ត​ដក​ច្បាប់​សុខាភិបាល​ចេញ ឲ្យ​ដូច​ទៅ​នឹង​អ្វី​ដែល​លោក​បាន​សន្យា​កាល​ពី​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថា នឹង​លុប​ចោល​ច្បាប់​សុខាភិបាល​ដែល​បង្កើត​ឡើង​ដោយ​អតីត​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា។

លោក ត្រាំ បាន​ថ្លែង​នៅ​ក្នុង​ការិយាល័យ​សេតវិមាន​ថា រដ្ឋបាល​លោក​ជិត​សម្រេច​បាន​ហើយ ប៉ុន្តែ ដោយសារ​តែ​ខាង​បក្ស​ប្រជាធិបតេយ្យ​មិន​គាំ​ទ្រ ច្បាប់​នោះ​មិន​អាច​ចេញ​ទេ។

លោក ត្រាំ បាន​ចាត់​ទុក​បរាជ័យ​នេះ​មួយ​ដុំ ដោយលោក​ប្រកាស​ថា ខ្លួន​លោក​ផ្ទាល់​ខក​ចិត្ត និង​ភ្ញាក់​ផ្អើល​តិច​តួច​ប៉ុណ្ណោះ​ចំពោះ​បរាជ័យ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ