ការព្យាករណ៍ថាអាកាសធាតុនឹងចុះកម្តៅវិញនៅចុងខែនេះ

ការព្យាករណ៍បង្ហាញថាអាកាសធាតុនៅកម្ពុជានឹងចុះកម្តៅបន្តិចវិញចាប់ពីចុងខែនេះទៅ ប៉ុន្តែក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នពីគ្រោះធម្មជាតិដោយសារមានភ្លៀងកក់ខែ។

ក្នុងសេចក្តីជូនដំណឹង ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាអាកាសធាតុនឹងថយកម្តៅបន្តិចវិញ ចាប់ពីថ្ងៃទី២៨ខែមេសានេះដល់ថ្ងៃទី៣ខែឧសភា ដោយសីតុណ្ហភាពខ្ពស់បំផុតត្រឹម៤០ អង្សានៅតំបន់ខ្ពង់រាប ខណៈតំបន់ទំនាបសីតុណ្ហភាពខ្ពស់បំផុត៣៩ អង្សា និងតំបន់សមុទ្រសីតុណ្ហភាពខ្ពស់បំផុតត្រឹម៣៦អង្សា។

ក្រសួងបានព្យាករណ៍ថា ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣ខែឧសភា នឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ហើយមានផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅខេត្តព្រះវិហារ កំពង់ធំ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ កំពងចាម ត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ