រដ្ឋាភិបាលថាអត្រាស្លាប់ដោយជំងឺគ្រុនចាញ់ថយចុះស្ទើរទាំងស្រុង

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 3:01 PM | សុខភាព | 0 | 1077

រដ្ឋាភិបាលកម្ពុជាអះអាងថា ខ្លួនបានប្រយុទ្ធប្រឆាំង និងលុបបំបាត់អត្រាស្លាប់ដោយជងឺគ្រុនចាញ់ជិត១០០ភាគរយ នៅឆ្នាំ២០១៦។

យោងតាមសារលិខិតអបអរ «ទិវាជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់» ថ្ងៃទី២៥ មេសា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន អះអាងថា កម្ពុជាបានកាត់បន្ថយអត្រាស្លាប់ដោយជំងឺគ្រុនចាញ់ស្ទើរតែទាំងស្រុង ពោលគឺជិត១០០ភាគរយ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញផែនការយុទ្ធសាស្ដ្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១ដល់២០២៥។

បើតាមសារលិខិតនេះ ករណីស្លាប់ដោយជំងឺគ្រុនចាញ់បានថយចុះ៩៨ភាគរយ គឺថយចុះពីចំនួន៩៣នាក់នៅឆ្នាំ២០១១ មកត្រឹមម្នាក់គត់នៅឆ្នាំ២០១៦។

ចំណែក ករណីកើតជំងឺគ្រុនចាញ់បានថយចុះប្រមាណ៧៩ភាគរយ គឺធ្លាក់ចុះពីចំនួន៦២ ៦៩០ករណីនៅឆ្នាំ២០១១ មកត្រឹម២៣ ៦២៧ករណី នៅឆ្នាំ២០១៦ ៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required