ចិន​បន្ត​បង្ក្រាប​​ផលិតកម្ម​ប្រេង​ឆា​កខ្វក់​នៅ​ទូទាំង​ប្រទេស

ប្រទេស​ចិន​នឹង​រឹត​បន្តឹង​ការ​បង្ក្រាប​ទៅ​លើ​ការ​ប្រើ​ប្រាស់​ប្រេង​ឆា​កខ្វក់ ដែល​ជា​ការ​ពង្រឹង​ការ​គ្រប់​គ្រង​ទៅ​លើ​ប្រភព​ប្រេង​ក្លែង​ក្លាយ និង​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ដំណើរការ​ចម្រាញ់​ប្រេង​ឆា​​ទាំង​នោះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ Reuters ដែល​ផ្អែក​ទៅ​តាម​ឯកសារ​មួយ​ចេញ​ផ្សាយ​ក្រុម​ប្រឹក្សា​រដ្ឋ​ចិន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ប្រទេស​ចិន​បាន​បង្ក្រាប​ទៅ​លើ​សុវត្ថិភាព​ចំណី​អាហារ​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ បន្ទាប់​ពី​ផ្ទុះ​រឿង​អាស្រូវ​ចំណី​អាហារ​ជាហូរ​ហែរ ក្នុង​នោះ​មាន​ទាំង​ការ​ប្រើ​ប្រាស់​​ឡើង​វិញ​នូវ​ប្រេង​ឆា​កខ្វក់ ដែល​ចម្រាញ់​ចេញ​ពី​ប្រភព​នានា ដូចជា​កាក់​សំណល់​ភោជនីយដ្ឋាន និង​សាច់​សត្វ​ខូច​គុណភាព។

ឯកសារ​នោះ បាន​ឲ្យ​ដឹង​ថា ផលិតកម្ម​ខុស​ច្បាប់ និង​លក់​ប្រេង​ឆា​កខ្វក់​នោះ នៅ​តែ​បន្ត​កើត​មាន។

ឯកសារ​នោះ​បញ្ជាក់​ថា ភោជនីយដ្ឋាន និង​អ្នក​ផលិត​សាច់ ត្រូវ​តែ​ប្រមូល និង​រក្សា​ទុក​កាក់​សំណល់​សាច់​មាន់ និង​សាច់​ជ្រូក​ដាច់​ដោយ​ឡែក និង​រំលាយ​វា​ចោល​ឲ្យ​បាន​ត្រឹម​ត្រូវ។

ក្រុង​ប៉េកាំង​ក៏​បាន​ពង្រឹង​ការ​គ្រប់​គ្រង​លើ​ទីសត្វឃាត កន្លែង​ផលិត​សាច់ អ្នក​ផលិត​ប្រេង​ឆា​ និង​ភោជនីយដ្ឋាន ហើយ​ឯកសារ​នោះ បញ្ជាក់​ថា ​អ្នក​លក់​ប្រេង​ឆា​ក្លែង​ក្លាយ​នៅ​លើ​អនឡាញ នឹង​ត្រូវ​មាន​ទោស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ