ចិន​ថា​មន្ត្រី​ពុក​រលួយ​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ធ្លាក់​ចុះដោយសារ​រឹត​ត្បិត​លិខិត​ឆ្លង​ដែន

ក្រុម​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​បក្ស​កុម្មុយនីស្ត​ចិន បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ចំនួន​ជន​សង្ស័យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដែល​រត់​គេច​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន​នៅ​រយៈ​ពេល ៤​ឆ្នាំ​ចុងក្រោយ​នេះ បាន​ធ្លាក់​ចុះ​យ៉ាង​ច្រើន ខណៈ​ដែល​រដ្ឋាភិបាល​បង្កើន​ការ​គ្រប់​គ្រង​លើ​រឿង​ផ្សេងៗ ដូចជា​ការ​ចេញ​លិខិត​ឆ្លង​ដែនដល់​មន្ត្រី​ជា​ដើម។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រទេស​ចិន​បាន​អនុវត្ត​ការ​ស្រាវជ្រាវ​នៅ​ឯ​ក្រៅ​ប្រទេស​ហៅ​ថា ប្រតិបត្តិការ​ស្វែង​រក​ចចក ដែល​ជា​ការ​ស្រាវ​ជ្រាវ​រក​មន្ត្រី​ និង​ពាណិជ្ជករ​ពុក​រលួយ នាំ​យក​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដែល​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​សង្គ្រាប​ប្រឆាំង​អំពើ​ពុក​រលួយ​ដ៏​ស៊ី​ជម្រៅ​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង។

គណៈកម្មការ​វិន័យ និង​អធិការកិច្ច​របស់​បក្ស​កុម្មុយនីស្ត​ចិន បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា វិធានការ​បង្ការ មាន​សារៈ​សំខានើ​ស្មើ​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នាំ​ខ្លួន​អ្នក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ត្រឡប់​ពី​បរទេស​មក​វិញ​ដែរ។

ក្រុម​នេះ​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៤ មន្ត្រី ១០១​នាក់ បាន​រត់​គេចខ្លួន​ទៅ​បរទេស ហើយ​នៅ​ឆ្នាំ​២០១៥ តួលេខ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៣១​នាក់ ខណៈ​ដែល​ឆ្នាំ​២០១៦ តួលេខ​នេះ មាន​ត្រឹម​តែ ១៩​នាក់​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ