បក្ស​ប្រឆាំង​រៀប​ចំ​សមាជ​ឡើង​វិញ​ក្រោយ​បក្ស​កាន់​អំណាច​ថាសមាជ​ដំបូង​ខុស​ច្បាប់

ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅក្នុងវេទិកាសន្នីសីទកាសែតព្រឹកថ្ងៃ៧ ខែតុលា នេះ (ប្រភពហ្វេសប៊ុក)

គណបក្ស​ប្រឆាំង​កំពុង​រៀបចំ​សមាជ​វិសាមញ្ញ​សារ​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​អះ​អាង​ថា សមាជ​ដំបូង​មួយ​ដែល​បាន​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ថ្មី​របស់​បក្ស ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មិន​ស្រប​ច្បាប់។

គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​០២ ខែ​មីនា​កន្លង​មក បាន​​រៀបចំ​សមាជ​ជ្រើស​រើស​លោក កឹម សុខា ជា​ប្រធាន​បក្ស និង​ជ្រើស​រើស​អនុ​ប្រធាន ៣​រូប​ផ្សេង​ទៀត ក្រោយ​ការ​ប្រកាស​លា​លែង​ពី​តំណែង​​ជា​មេដឹកនាំ​បក្ស​របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ។ សមាជ​នោះ ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ​ចាត់​ទុក​ថា ធ្វើ​ឡើង​មិន​ស្រប​ច្បាប់ ល្មើស​នឹង​លក្ខន្តិកៈ​របស់​គណបក្ស​ផ្ទាល់​តែ​ម្ដង។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៩ ខែ​មេសា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រាជ​ធានី​ភ្នំពេញ លោក ម៉ន ផល្លា បាន​ស្នើ​​រៀបចំ​សមាជ​វិសាមញ្ញ​នៅ​ព្រឹក​ថ្ងៃ​នេះ នៅ​ឯ​ទីស្នាក់ការកណ្ដាល​គណបក្ស​នៅ​សង្កាត់​ចាក់អង្រែលើ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ