មេដឹកនាំ​អាមេរិក​ជំរុញ​ឲ្យ​អង្គការ​សហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​កាន់​តែ​តឹង​លើ​កូរ៉េ​ខាង​ជើង

ប្រធានាធីបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ត្រូវ​តែ​ប្រុង​ប្រៀប​ខ្លួន​ឲ្យ​បាន​រួច​រាល់​ដើម្បី​ដាក់​ទណ្ឌកម្ម​កាន់​តែ​តឹង​រឹង​បន្ថែម​ទៀត​ទៅ​លើ​កូរ៉េ​ខាង​ជើង ជុំ​វិញ​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​ប្រទេស​នេះ ដោយ​លោក ត្រាំ ហៅ​ស្ថានភាព​បច្ចុប្បន្ន​នេះ​ថា មិន​អាច​ទទួល​យក​បាន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ AFP។

សម្ដី​របស់​លោក ត្រាំ ប្រាកដ​ជា​បង្ក​ភាព​តាន​តឹង​ជា​ថ្មី​ម្ដង​ទៀត ខណៈ​ដែល​កូរ៉េ​ខាង​ជើង​ជំរុញ​កម្មវិធី​គ្រាប់​មីស៊ីល​របស់​ខ្លួន។ រដ្ឋ​ឯកោ​កូរ៉េ​ខាង​ជើង ត្រូវ​បាន​គេ​ជឿ​ថា កំពុង​រៀបចំ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​លើក​ទី៦​ ហើយ​ថ្មីៗ​នេះ បាន​ចាប់​ខ្លួន​ពលរដ្ឋ​អាមេរិក​ម្នាក់ ដែល​នោះ​គឺ​ជា​ពលរដ្ឋ​អាមេរិកទី​៣​ហើយ ដែល​ត្រូវ​បាន​ក្រុង​ព្យុងយ៉ាង​ចាប់​ខ្លួន។

លោក ត្រាំ បាន​ថ្លែង​ថា កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង គឺ​ជាការ​គំរាម​កំហែង​ដល់​ពិភព​លោក ហើយ​កូរ៉េ​ខាង​ជើង​គឺ​ជា​បញ្ហា​ដ៏​ធំ​របស់​ពិភព​លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ