មន្ត្រីត្រួតពិនិត្យអាហារលក់នៅផ្សារអូរឫស្សី៦៤ប្រភេទសង្ស័យប៉ះពាល់សុខភាព

រូបភាពពីគេហទំព័រ អគ្គស្នងការដ្ឋាននគរបាលជាតិ

មន្ត្រីជំនាញបានត្រួតពិនិត្យបន្លែនិងចំណីអាហារជាង៦០ប្រភេទដែលមានលក់នៅក្នុងផ្សារអូរឫស្សី ក្នុងរាជធានីភ្នំពេញ ដោយដាក់ការសង្ស័យថា អាចមានសារធាតុគីមីធ្វើឲ្យប៉ះពាល់សុខភាពអ្នកបរិភោគ។​

គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា កាលពីម្សិលមិញ ក្រុមការងារចម្រុះរួមមាន​មន្ត្រីកាំកុងត្រូល ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ គណៈកម្មការ​ផ្សារ​អូរ​ឫស្សី​ និងមន្ត្រីខណ្ឌ​៧​មក​រា​ បានចុះ​ត្រួតពិនិត្យ​ទំនិញ​ ​ខូចគុណភាព​ និងទំនិញមានសារធាតុគីមីអាចប៉ះពាល់ដល់សុខភាព។​

ប្រភពដដែលបន្តថា ក្រុមការងារបាន​ធ្វើតេស្តលើបន្លែនិងអាហារ ចំនួន​៦៤​ប្រភេទ​ដូច​ជា​ សរសៃ​មី​លឿង​ ប្រហិត​សាច់​គោ​ មឹក​ បង្គារ​ ត្រីងៀត​ ត្រី​ហើម​ សាច់ក្រក​ បាញ់​កាញ់​ លត​ គុយទាវ​សរសៃ​ធំ​ គុយទាវ​សរសៃ​តូច​ គ្រឿង​សមុទ្រ​ ផ្លែ​ឈើ​ ​ ​និងបន្លែ។​ ក្រោយការពិនិត្យរកឃើញថា បន្លែប្រភេទ ផ្កាគូឆាយមានផ្ទុកសារធាតុគីមីហើយដកហូតភ្លាមៗ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ