វាយប្រហាររថយន្តក្រុងនៅឥណ្ឌូនេស៊ីស្លាប់​៥នាក់​

នគរបាលឥណ្ឌូនេស៊ីថ្លែងថា ករណីបំផ្ទុះគ្រាប់បែកចំនួន ២ នៅក្នុងខេត្ត Kampung Melayu ដែលគេដាក់ការសង្ស័យជាជំហានដំបូងថា បង្កឡើងដោយក្រុមភេរវកម្មបោកគ្រាប់បែកអត្តឃាត។​

ការបំផ្ទុះគ្រាប់បែកដែលសម្លាប់មនុស្សអស់៥នាក់ នេះ​កើតឡើងនៅល្ងាចថ្ងៃពុធម្សិលមិញ កើតឡើងនៅក្នុងទីប្រជុំជនដែលមានមនុស្សច្រើន ក្នុងចំណោម៥នាក់ដែលស្លាប់នោះ ២នាក់ជាជនសង្ស័យបោកគ្រាប់បែកអត្តឃាត និង ៣នាក់ផ្សេងទៀតជានគរបាល។​ នេះបើតាមសារព័ត៌មាន Channel News Asia។​

ហេតុការណ៍នេះ បានបណ្តាលឲ្យមនុស្ស១០នាក់ផ្សេងទៀត រងរបួស ដែលក្នុងនោះរួមបញ្ជូលទាំងនគរបាល និង ជនស៊ីវិល ដែលការវាយប្រហារកើតឡើងនៅចំណតរថយន្តក្រុង។​ ក្នុងចំណោមអ្នករងរបួសទាំងនោះកំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។​

ការបំផ្ទុះគ្រាប់បែកកើតឡើងនៅម៉ោង​៩យប់ ហើយពេលនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ថា ការវាយប្រហារគ្រាប់បែកអត្តឃាតនេះ មានក្រុមណាមួយនៅពីក្រោយនោះទេ ប៉ុន្តែគ្រាន់តែឲ្យដឹងថា ឥណ្ឌូនេស៊ី មានការព្រមានខ្ពស់ពីចលនា ការវាយប្រហារដោយពួករដ្ឋឥស្លាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ