ពលរដ្ឋបារម្ភករណីនាំជ្រូកពីវៀតណាមទាំងស្របនិងខុសច្បាប់បន្តមានច្រើន​

ការនាំចូលជ្រូក (នគរបាលជាតិ)

ប្រជាពលរដ្ឋខ្មែរ ពិសេសអ្នកចិញ្ចឹម និង​បរិភោគសាច់ជ្រូកនៅតែបង្ហាញការព្រួយបារម្ភពីបញ្ហាសុខភាព និង ជីវិភាពរបស់ពួកគាត់ ដោយសារការនាំជ្រូកចូលពីមានវៀតណាម ទាំងមានច្បាប់ និង មិនមានច្បាប់នៅតែបន្តកើតមានច្រើន។​

មួយរយៈកាលចុងក្រោយនេះ មានភាពចម្រូងចម្រាស់ច្រើនពីការនាំជ្រូកចូលពីវៀតណាម ដែលសមាគមន៍ចិញ្ចឹមជ្រូកក្នុងស្រុកអះអាងថា ការនាំចូលទាំងនោះមានទាំងស្របច្បាប់ និង មិនស្របច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃជ្រូកក្នុងស្រុក ហើយម្យ៉ាងទៀតអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគព្រោះមិនពិនិត្យសុខភាពជ្រូកទាំងនោះបានត្រឹមត្រូវ។ ក្រោយមកមានការចេញវិធានការទាំងក្រសួងកសិកម្ម និង ស្ថាប័នពាក់ផ្សេងៗទៀត ដើម្បីដោះស្រាយបញ្ហានាំជ្រូកចូលពីវៀតណាមនេះ។​​

ប៉ុន្តែអគ្គស្នងការដ្ឋាននគរបាលជាតិ​ចុះផ្សាយភ្ជាប់ជាមួយរូបថតផងឲ្យដឹងថា ល្ងាចថ្ងៃទី២៣ខែឧសភា មានរថយន្តពីរគ្រឿងដឹកជ្រូកដែលគេស្គាល់ថា យកពីវៀតណាម តាមផ្លូវជាតិលេខ៥ ឆ្លងកាត់ចំណុច ស្រុកអង្គរបុរី ខេត្តបន្ទាយមានជ័យ ហើយជ្រូកទាំងនេះត្រូវចែកចាយនៅក្នុងខេត្តបន្ទាយមានជ័យតែម្តង។​

ពលរដ្ឋបានថ្លែងប្រាប់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិថា ពួកគេមានការព្រួយបារម្ភហើយស្នើឲ្យអាជ្ញាធរមានវិធានការទប់ស្កាត់ករណីនេះឲ្យបានទាន់ពេល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ