កម្ពុជាអនុញ្ញាតឲ្យនាំពលករទៅធ្វើការតាមផ្ទះនៅម៉ាឡេស៊ីឡើងវិញ

កម្ពុជា បានព្រមព្រៀងដកបំរាមដែលបានដាក់ចេញ៦ឆ្នាំមកនេះ ហើយអនុញ្ញាតឲ្យបញ្ជូនពលករទៅធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីជាថ្មី។​

រដ្ឋមន្ត្រីធនធានមនុស្សម៉ាឡេស៊ីលោក​ Richard Riot ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន​ម៉ាឡេស៊ី Bernama នៅថ្ងៃទី២៥ខែឧសភានេះថា លោក​បានជួបជាមួយភាគីកម្ពុជារួចហើយ ពិភាក្សាពីការបញ្ជូនពលករខ្មែរទៅធ្វើការតាមផ្ទះនៅម៉ាឡេស៊ីជាថ្មីទៀត។ បើតាមលោក​​ Richard Riot ថ្លែងថា ក្រោយពិធីបុណ្យសាសនាឥស្លាម ហៅបុណ្យស្រាយបួស នៅចុងខែមិថុនានោះ នឹងមានការបញ្ជូនពលករខ្មែរទៅធ្វើការតាមផ្ទះនៅម៉ាឡេស៊ីជាថ្មីទៀត។​

កាលពីឆ្នាំ២០១១ កម្ពុជាបានសម្រេចផ្អាកការបញ្ជូនស្ត្រីខ្មែរទៅធ្វើការតាមផ្ទះនៅម៉ាឡេស៊ី ដោយសារមានបញ្ហាមួយចំនួនដូចជា ការរំលោភផ្លូវភេទ ការវាយដំធ្វើទារុណកម្ម និង ការបង្អត់អាហារ រហូតដល់ស្លាប់ក៏មាន។​ ទង្វើហិង្សានិង ការរំលោភបំពានទាំងនេះគឺភាគច្រើនបង្កឡើងដោយម្ចាស់ផ្ទះជាថៅកែរបស់ពួកគេ។​

សង្គមស៊ីវិលដែលសិក្សាពីសិទ្ធិពលករចំណាកស្រុកលើកឡើងថា មូលហេតុដែលពលករខ្មែរនៅម៉ាឡេស៊ីរងការធ្វើទារុណនោះភាគច្រើន ដោយសារបញ្ហា មិនយល់ពីភាសាទំនាក់ទំនង វប្បធម៌ប្រពៃណី ព្រោះពលករខ្មែរភាគច្រើនកាន់សាសនាព្រះពុទ្ធ ចំណែកនៅម៉ាឡេស៊ីភាគច្រើនកាន់សាសនាឥស្លាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ